Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​បំបែកកំណត់ត្រាលើការនាំចូលទុរេន ខណៈវៀតណាម ម៉ាឡេស៊ី ថៃ ប្រជែងគ្នាលើការផ្គត់ផ្គង់

បានផុស

នៅ

ប្រទេសចិន​បាន​បំបែកកំណត់ត្រាលើ​ការនាំចូល​ទុរេនរហូតជិតដល់ ៧ ប៊ីលាន​ដុល្លារ ក្នុងឆ្នាំ ២០២៤ ខណៈវៀតណាម និងម៉ាឡេស៊ី ប្រជែងគ្នា​ដើម្បីទមា្លក់ថៃចេញ​ពី​តំណែកកំពូល​លើ​ការ​ផ្គត់ផ្គង់ផ្លែឈើប្រភេទ​នេះ​ឱ្យចិន​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត South China Morning Post (SCMP)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យគយចិន ចិនបាននាំចូលទុរេនចំនួន ១៥,៦ ប៊ីលាន​គីឡូក្រាម ក្នុងឆ្នាំ ២០២៤ ដោយ​កើន​ឡើង ៩,៤ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ​។ តម្លៃនៃការនាំចូល​ បាន​កើន​ឡើង ៤,១ ភាគរយ ដល់​កម្រិត​ខ្ពស់​បំផុត​ប្រមាណ​ ៦,៩៩ ប៊ីលាន​ដុល្លារ​។ ​

ថៃបាន​នាំមុខគេ​លើ​ការ​ផ្គត់​ផ្គង់ទុរេន​ទៅ​ចិនជាយូរមកហើយ ​ដោយ​រួម​ចំណែក​ប្រមាណ​ ៦៨ ភាគរយ នៃការ​នាំចូលទុរេនរបស់​ចិន​ក្នុងឆ្នាំ ២០២៣។ ​យ៉ាង​ណាមិញ​ អត្រានេះ​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ៥៧ ភាគរយ កាល​ពីឆ្នាំមុន​ ​ដោយសារបញ្ហាគុណភាព​ជុំវិញការដាំច្រើន​ពេក និងការធ្លាក់ចុះនៃផលិតកម្មទុរេន ដោយសារតែបញ្ហា​ធាតុអាកាសក្ដៅខ្លាំងជាដើម​។ ​

ក្រៅ​ពី​នេះ​ ក៏​មាន​បញ្ហា​ផ្សេ​ង​ផងដែរ​។ រដ្ឋបាល​គយ​ទូទៅ​​​ចិន​បាន​បញ្ជា​ឱ្យ​ប្រទេស​ថៃ និង​វៀតណាម ​ផ្តល់​របាយការណ៍​ត្រួតពិនិត្យ​​សម្រាប់​ដំណាំ​ទុរេន​របស់​​ខ្លួន បន្ទាប់​ពី​បាន​រក​ឃើញ​​ជាតិ​គីមី Basic Yellow 2 ដែល​ជា​សារធាតុ​បង្ក​មហារីក​។ តាំង​ពី​ថ្ងៃ​ទី​ ១០ មករា មក អាជ្ញាធរ​ចិន​បាន​ត្រួត​ពិនិត្យ​សំណាក​ផ្លែឈើ «ជ្រើសរើសដោយ​​ចៃដន្យ» ​នៅ​គ្រប់​ច្រក​ព្រំដែន។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​បាងកកប៉ុស្តិ៍។

សារព័ត៌មាន​ថៃមួយ​ទៀត ​Vision Thai បានរាយការណ៍កាលពីសប្តាហ៍មុនថា គយចិនបានប្រគល់ទុរេនប្រហែល ១០០ កុងតឺន័រ ដែលបានដឹកជញ្ជូនទៅកាន់ប្រទេសមុនថ្ងៃទី ១០ ខែមករា ដែលបណ្តាលឱ្យមានការខាតបង់ចំនួន ៥០០ លានបាត (១៤,៦ លាន​ដុល្លារ​) សម្រាប់អ្នកផលិត។

ផ្ទុយទៅវិញ ការនាំចូលទុរេនរបស់ចិនពី​វៀតណាម ដែលជា​ប្រទេស​ផ្គត់ផ្គង់ធំទី២ បានកើនឡើង​៣៧,៥៦ ភាគរយ ពេញ​មួយ​ឆ្នាំ​ ២០២៤ ​ក្នុង​តម្លៃប្រមាណ ២,៩ ប៊ីលាន​ដុល្លារ។​

ទោះ​បីជា​ចិន​ជួប​នូវ​កម្សោយ​តម្រូវ​ការទូទៅ​ក្នុងស្រុក​ក៏ដោយ​ ក៏​ទុរេន​នៅ​តែពេញ​និយម​ក្នុងប្រទេស​នេះ ដែល​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​កាន់​តែមាន​ការ​ប្រកួត​ប្រជែង​។ ​

បន្ទាប់ពីទទួលបានការយល់ព្រមលើការនាំចូលផ្លែទុរេនស្រស់ទៅចិន​កាលពីខែមិថុនាឆ្នាំមុន ​ម៉ាឡេស៊ីបាន​កត់ត្រាពី​ការនាំចេញទុរេន​ប្រមាណ ៥,៧ លាន​ដុល្លារ​ទៅចិន​ ក្នុងរយៈពេល ៦ ខែ​ចុង​ក្រោយ​ឆ្នាំ​ ២០២៤។ ​ក្រៅពី​នេះ​ក៏​មាន​ប្រទេស​ហ្វីលីពីនផងដែរ ដែល​បង្កើន​ការនាំចេញ​ទុរេនទៅចិន​ ខណៈ​ឥណ្ឌូណេស៊ី​កំពុង​ពិភាក្សា​ជាមួយ​អាជ្ញាធរចិន​។

គួរ​គូស​បញ្ជាក់ថា​ ខណៈ​ចិនបានចាប់ផ្តើមដាំ​ទុរេន​ផ្ទាល់ខ្លួនរបស់ខ្លួននៅក្នុងខេត្តកោះហៃណានភាគខាងត្បូងដើម្បីបំពេញតម្រូវការមួយចំនួន ​ទិន្នផល​ទុរេន​ប្រទេសនេះ​នៅ​តូចទាប​នៅ​ឡើយ​ ដោយសារដើមទុរេនត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីបាន​ផល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

ចិន​បំបែកកំណត់ត្រាលើការនាំចូលទុរេន ខណៈវៀតណាម ម៉ាឡេស៊ី ថៃ ប្រជែងគ្នាលើការផ្គត់ផ្គង់

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

នយោបាយ២១ នាទីutes មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ព័ត៌មានជាតិ២២ នាទីutes មុន

ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន នាំគ្នាទៅកាត់ឆុងរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្ដីសុខ នៅវត្តភ្នំ

សន្តិសុខសង្គម២៦ នាទីutes មុន

សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក បានបន្តទៅតុលាការកំពូល បន្ទាប់ពីម្ដាយជនជាប់ចោទប្ដឹងសារទុក្ខ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម