Connect with us

សេដ្ឋកិច្ច

ARDB នឹងបញ្ចេញហិរញ្ញប្បទានពិសេសចំនួន ៣០ លានដុល្លារបន្ថែម ដល់រោងម៉ាស៊ីនកិនស្រូវនៅខេត្តធំៗបី​

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងផ្តល់ហិរញ្ញប្បទានពិសេសចំនួន៣០លានដុល្លារដល់ម្ចាស់រោងមាស៊ីនកិនស្រូវនៅខេត្តអាទិភាពធំចំនួន៣ ខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមាន​ជ័យ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ សំដៅរក្សាលំនឹងថ្លៃនាពេលរដូវប្រមូលផលនេះ។

លោកបណ្ឌិត កៅ ថាច អគ្គនាយក ARDB នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥​ បានដឹកនាំកិច្ច​ប្រជុំដើម្បីផ្សព្វផ្សាយ​ហិរញ្ញប្បទាន​ពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវនៅជុំវិញ ខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមាន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម ARDB កិច្ចប្រជុំនេះ បានរៀបចំឡើងស្ថិតនៅទីស្នាក់ការសាខារបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជាតំណាងម្ចាស់រោងម៉ាស៊ីនសរុបប្រមាណ ២២រោងម៉ាស៊ីន។ នៅក្នុងកិច្ចប្រជុំនោះលោកបណ្ឌិត កៅ ថាច បានធ្វើការពិភាក្សា និងផ្តោតលើចំណុច​សំខាន់ៗមួយចំនួនរួមមាន៖

១. ផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសបន្ថែមចំនួន ៣០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ។

២. អំពាវនាវដល់រោងម៉ាស៊ីនចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប។ ជាវិធានការឆ្លើយតបចំពោះមុខដែល​រោងម៉ាស៊ីនអាចចូលរួម គឺតាមរយៈការផ្សព្វផ្សាយឲ្យបានផុលផុសជូនប្រជាកសិករក្នុងតំបន់នីមួយៗ នូវ​បទដ្ឋានកម្រិតកំណត់នៃការប្រើប្រាស់ថ្នាំ-ជី កសិកម្មសម្រាប់រដូវកាលខាងមុខៗ។

៣. បន្តចូលរួមទិញស្រូវ ក្នុងរដូវកាលចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ក្នុងករណីរោងម៉ាស៊ីនឈប់សម្រាក ដូច្នេះរោងម៉ាស៊ីនផ្តល់ដំណឹងនិងផ្សព្វផ្សាយជូនប្រជាកសិករក្នុងតំបន់ដែលរោងម៉ាស៊ីនប្រមូលទិញឱ្យបានជ្រាប ដែលការណ៍នេះអាចបញ្ចៀសបានការច្រូតកាត់ច្រើនលើសតម្រូវការ។

៤. គិតគូរអំពីនិន្នាការទីផ្សារអង្ករអន្តរជាតិ, សមត្ថភាព និងលទ្ធភាពដែលរ៉ោងម៉ាស៊ីន អាចបង្កើនការកែច្នៃសម្រាប់បម្រើការនាំចេញ។

៥. ពិភាក្សាអំពីបញ្ហាប្រឈមនានាដែលរោងម៉ាស៊ីន និងក្រុមហ៊ុននាំអង្ករចេញកំពុងប្រឈម, ដំណោះស្រាយចំពោះមុខនិងសំណូមពរនានា។

៦. លើកទឹកចិត្ត និងជំរុញឲ្យម្ចាស់រោងម៉ាស៊ីន ប្រើប្រាស់សេវា ធានាឥណទាន របស់សាជីវកម្ម ធនា​ឥណទានកម្ពុជា (CGCC) បន្ថែមពីយន្តការធនាគារ ដែលមានស្រាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ចិន​បំបែកកំណត់ត្រាលើការនាំចូលទុរេន ខណៈវៀតណាម ម៉ាឡេស៊ី ថៃ ប្រជែងគ្នាលើការផ្គត់ផ្គង់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

នយោបាយ២៤ នាទីutes មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ព័ត៌មានជាតិ២៤ នាទីutes មុន

ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន នាំគ្នាទៅកាត់ឆុងរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្ដីសុខ នៅវត្តភ្នំ

សន្តិសុខសង្គម២៨ នាទីutes មុន

សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក បានបន្តទៅតុលាការកំពូល បន្ទាប់ពីម្ដាយជនជាប់ចោទប្ដឹងសារទុក្ខ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម