Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

បានផុស

នៅ

ដោយសារតែបញ្ហាខ្យល់ពុល កាន់តែធ្ងន់ធ្ងរទៅៗ ពេលនេះ ទីក្រុងបាងកក បានបិទសាលារៀនរហូតដល់ទៅជាង ៣៥០សាលាឯណោះ ធ្វើឲ្យប៉ះពាល់ដល់សិស្សរាប់ពាន់នាក់ ហើយនេះគឺជាការបិទសាលាក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានសោះ បើគិតចាប់តាំងពីឆ្នាំ២០២០មក។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២៤ខែមករាឆ្នាំ២០២៥ រដ្ឋបាលក្រុងបាងកក បានចេញសេចក្តីប្រកាសតាមរយៈសារក្នុងគ្រុបបណ្តាញសង្គម LINE ថា «បាងកក បានបិទសាលារៀនចំនួន៣៥២ហើយ នៅទូទាំងសង្កាត់ចំនួន៣១ ដោយសារខ្យល់ពុល»។

តួលេខនេះគឺកើនឡើងពីថ្ងៃព្រហស្បតិ៍ ដែលរាជធានីបាងកក បិទសាលារៀនត្រឹមជិត​២០០​កន្លែងប៉ុណ្ណោះ និងជំរុញឲ្យមនុស្សធ្វើការពីផ្ទះ ហើយដាក់កម្រិតលើយានយន្តធុនធ្ងន់នៅក្នុងទីក្រុង។

គិតត្រឹមព្រឹកថ្ងៃសុក្រ កំហាប់ភាគល្អិត PM2.5 ក្នុងទីក្រុងបាងកក បានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ពោលគឺ១០៨មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

សូមបញ្ជាក់ថា បើតាមអនុសាសន៍របស់​អង្គការសុខភាពពិភពលោក, កំហាប់​ភាគ​ល្អិត​ជាមធ្យម​ក្នុង​រយៈពេល​២៤​ម៉ោងមិនគួរលើសពី ១៥​មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​នោះ​ឡើយ ខណៈកម្រិតស្តង់ដាសុវត្ថិភាពដែលរដ្ឋាភិបាលថៃ កំណត់ គឺមានត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការសិក្សា៖​ ​១ទសវត្សរ៍ មនុស្ស​១៦លាននាក់នៅឥណ្ឌា​​ស្លាប់​ដោយ​ចំណែក​ខ្យល់​​ពុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម