សេដ្ឋកិច្ច
ធនាគារ ត្រៀមឱ្យអតិថិជនដែលបង់រំលស់ជាមួយម្ចាស់បុរី ផ្ទេរបំណុល ដែលមានការប្រាក់ទាបជាង
ធនាគារប្រៃសណីយ៍កម្ពុជា ចង់ចូលរួមយន្តការសម្របសម្រួលឲ្យអតិថិជនដែលបានបង់រំលស់ផ្ទះជាមួយម្ចាស់បុរី ក្នុងតម្លៃខ្ពស់ អាចផ្ទេរកម្ចីនេះទៅជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ ក្នុងអត្រាការប្រាក់ទាបជាង។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា យន្តការនេះគឺល្អទាំងសងខាង ដោយសារតែអ្នកដែលប្រើប្រាស់ ការបង់រំលោះនៅបុរីនោះជួនកាល គាត់អាចមានការប្រាក់ថ្លៃ ហើយម្ចាស់បុរីមានសាច់ប្រាក់មានកម្រិត គាត់ត្រូវការលុយដើម្បីធ្វើបន្តទៀត ដូច្នេះបើគាត់ត្រឡប់មកប្រើលុយហ្នឹងជាមួយធនាគារវិញ គឺល្អប្រសើរ។
លោក តូច ចៅចេកមានប្រសាសន៍ថា៖ «ខាងធនាគារជាតិ ក៏ដូចជាក្រសួងរៀបចំដែនដី ចង់ស្វះស្វែងឱ្យធនាគារទាំងអស់ ជួយសហការផ្ដល់កម្ចីក្នុងអត្រាការប្រាក់មួយដែលល្អប្រសើរសមរម្យត្រឹម ៧% ទៅ ៨% ធនាគារមិនពិបាកក្នុងារផ្ដល់ជូនទេ»។ លោក តូច ចៅចេក បញ្ជាក់ថា អតិថិជនត្រូវមានលក្ខខណ្ឌត្រឹមត្រូវតាមតម្រូវការរបស់ធនាគារ ទើបធនាគារអាចផ្ដល់ជូនការផ្ទេរបាន។
លោកស្រី គឹម គិនកេសា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia មានប្រសាសន៍ថា នេះជាជំហាន វិជ្ជមាន សម្រាប់ទាំងអ្នកអភិវឌ្ឍន៍ ក៏ដូចជាធនាគារខ្លួនឯង ប្រសិនបើអ្នកទិញគាត់មានលក្ខណៈគ្រប់គ្រាន់ បើគាត់ផ្ទេរកម្ចីរបស់គាត់ពីម្ចាស់បុរីទៅធនាគារ គឺទី១ គាត់ចំណេញការប្រាក់ រយៈពេលបង់អាចវែងជាងមុន ដូច្នេះការបង់ប្រចាំខែ អាចតិចជាងមុនសម្រួលដល់ការបង់ប្រចាំខែរបស់គាត់ សម្រាប់អ្នកភិវឌ្ឍគឺគាត់បានសាច់ប្រាក់។
កាលពីពេលកន្លងទៅថ្មីៗនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានគាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យមកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល។
យោងតាមធនាគារជាតិ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យអចលនទ្រព្យមានប្រមាណ ៦,២០ ពាន់លានដុល្លារ ឬស្មើនឹង ១០%នៃទំហំឥណទានជាង ៦១ ពាន់លានដុល្លារ មានកំណើន ១៧,៨% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»