សន្តិសុខសង្គម
ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន
កម្លាំងនគរបាលស្រុកកំពង់សៀម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានចុះពិនិត្យ និងស្រាវជ្រាវស្វែងរកជនដៃដល់ដែលធ្វើអោយខូចខាតដំណាំថ្នាំជក់របស់ប្រជាពលរដ្ឋ ២៥ ០០០ដើម ស្ថិតក្នុងភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានឲ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មាន និងបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡេង ប៊ុនធឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្ដឹងរាយការណ៍ថា មានករណីធ្វើអោយខូចខាតដោយចេតនា កាប់បំផ្លិចបំផ្លាញដំណាំថ្នាំជក់កើតឡើងនៅចំណុចដីចម្ការថ្នាំជក់ ស្ថិតក្នុងភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម នៅចន្លោះម៉ោង២៣និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង ០២រំលងអាធ្រាតុឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាប់បំផ្លាញ់ដំណាំថ្នាំជក់អស់ប្រមាណជា ២៥០០០ដើម លើផ្ទៃដីទំហំ១៦ម៉ែត្រ គុណ ៧០០ម៉ែត្រ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម ក្រោមការដឹកបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីស្នងការនគរបាលខេត្តកំពង់ចាម លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះសំរោង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ចុះដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យ និងស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច