Connect with us

កីឡា

Bellingham តាមទាន់កំណត់ត្រារបស់ Messi ក្នុង​ពាន UEFA

បានផុស

នៅ

កីឡាករ Jude Bellingham តាមស្មើកំណត់ត្រារបស់កីឡាករ Lionel Messi នៅ​ពាន​ UEFA Champions League ក្នុងការស៊ុតបញ្ចូលទីនិ ងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមគិតត្រឹមអាយុ២១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ទល់នឹងក្រុម RB Salzburg កីឡាករ Bellingham បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន២លើកជួយឲ្យ Real Madrid ទទួលបានបានជ័យជម្នះ ៥-១ នៅកីឡដ្ឋាន Santiago Bernabeu។

កីឡាករវ័យ២១ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៩លើកក្នុងការបង្ហាញខ្លួន២៧ប្រកួតនៅរដូវកាលនេះ។ ឥឡូវនេះគាត់ស៊ុតបញ្ចូលទី១១គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន១៣លើក ក្នុងការបង្ហាញខ្លួន៤១ប្រកួតក្នុងក្របខណ្ឌ UEFA Champions League ។ កីឡាករ Lionel Messi មានស្ថិតិរកគ្រាប់បាល់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម សរុប២៤លើក មុនពេលឈានដល់អាយុ២២ឆ្នាំ ស៊ុតបាន១៧គ្រាប់និង៧លើក។

Bellingham ពេលនេះមានអាយុត្រឹមតែ២១ឆ្នាំ និង​៦ខែ មានន័យថា គាត់អាចវ៉ាដាច់កំណត់ត្រារកគ្រាប់បាល់ និង​បញ្ចូលទីរបស់កីឡាករអាហ្សង់ទីន Messi បានទៀត ប្រសិនបើរូបគេបន្ដធ្វើបានល្អជាមួយក្រុម Real Madrid ក្នុងពានរង្វាន់ UREFA Champions League៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម