ព័ត៌មានជាតិ
ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត ទទួលបានបណ្ដឹងជាច្រើនករណី និងដោះស្រាយបានជាបន្តបន្ទាប់
ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទទួលបានបណ្ដឹងជាច្រើនករណី និងដោះស្រាយបានជាបន្តបន្ទាប់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

លោក ទូច សុឃៈ បានគូសបញ្ជាក់ថា យោងតាមរបាយការណ៍របស់អគ្គនាកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រយៈពេលពេញមួយខែធ្នូ ឆ្នាំ២០២៤ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ទាំង២៥គោលដៅ បានទទួលបណ្ដឹង និងព័ត៌មានផ្សេងៗចំនួន ៩៩ករណី ដែលក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន៣៤ករណី (បញ្ចប់ការដោះស្រាយចំនួន១៦ករណី កំពុងដោះស្រាយចំនួន ១៨ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ៨ករណី ព័ត៌មានផ្សេងៗចំនួន ៥៧ករណី ទួលបានការសរសើរ ចំនួន ០៤ករណី សំណើនឹងសំណូមពរចំនួន ១៣ករណី និងការសាកសួរព័ត៌មានចំនួន ៤០ករណី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញទៀតថា ក្នុងរយៈពេលដូចគ្នានេះ ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក៏បានទទួលបណ្ដឹង និងព័ត៌មានផ្សេងៗសរុបចំនួន ៣ ២៩៩ករណី ដែលក្នុងនោះ បណ្ដឹង និងព័ត៌មានផ្សេងៗដែលធ្វើការសម្រាំងបានចំនួន ២ ៣៧០ ចំពោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន ៣៨ករណី (បញ្ចប់ការដោះស្រាយចំនួន ២៩ ករណី កំពុងដោះស្រាយចំនួន ៩ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ១៦ករណី ព័ត៌មានផ្សេងៗចំនួន ២ ៣១៦ករណី (ការសរសើរចំនួន ៨២ករណី សំណើនឹងសំណូមពរ ចំនួន ៤៣៥ករណី ការសាកសួរព័ត៌មានចំនួន ១ ៧៩៩ករណី)។

បើតាមអ្នកនាំពាក្យរងដដែល រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានចេញនូវអនុក្រឹតលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៧ ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រោមជាតិនេះឡើង ក្នុងបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់ សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ពលរដ្ឋនៅមូលដ្ឋាន។

ក្នុងអនុក្រឹត្យដដែលនេះ មានគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទ នីតិវិធីការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងការ ទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្ដឹងដែលពាក់ព័ន្ធការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
អ្នកនាំពាក្យរង បានបន្តថា អនុក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះវិវាទនៅមូលដ្ឋាន និងវិវាទដែលច្បាប់ ឬដែល រាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់លាក់ណាមួយសម្រុះសម្រួលដោះស្រាយទេ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ