Connect with us

ព័ត៌មានជាតិ

ស្រូវប្រាំងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ប្រឈមការខូចខាត ព្រោះខ្វះទឹកស្រោចស្រព

បានផុស

នៅ

ស្រូវប្រាំងរបស់ប្រជាកសិករមួយចំនួននៅស្រុកចំនួន៣ ក្នុងខេត្តបន្ទាយមានជ័យ ប្រឈមនឹងការខូចខាត ព្រោះគ្មានទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រព។ ជុំវិញបញ្ហានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥បាន ដឹកនាំក្រុមការងារមន្ទីរជំនញមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹកចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកសម្រាប់ស្រោចស្រព នៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈនៃការចុះពិនិត្យជាក់ស្ដែង និងមានការវាយតម្លៃពីមន្ទីរជំនាញទាំងពីរ បានបញ្ជាក់ថា ស្រុកមង្គលបូរី មានការប៉ះពាល់នៅភូមិសាស្រ្ត ឃុំសឿ មានចំនួន២ទីតាំង ៖ ទីតាំងទី១ ស្រូវមានចំនួន១២០ហិកតា ដែលបានទុំបណ្ដើរៗ ថ្វីដ្បិតតែខ្វះទឹកប៉ុន្តែស្រូវទុំ ខូចខាតតិចតួច ជាលទ្ធផលតាមការវាយតម្លៃមិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរទេ។,ចំណែកឯទីតាំងទី២ ស្រូវមានប្រមាណជាង២០០ហិកតា ដែលជាការដាំដុះលើកទីបីប្រចាំឆ្នាំ ដែលកំពុងប្រឈមទៅនឹងការខ្វះខាតទឹកស្រោចស្រព ដោយសារទឹកតាមប្រឡាយ បឹងបួរបានពុំមានទឹកសម្រាប់ស្រោចស្រព។  បញ្ហាទាំងអស់នេះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រួម និងមន្ទីរជំនាញកំពុងរកមធ្យោបាយសង្រ្គោះ ដោយនឹងរៀបចំបុកអណ្តូង ជាជំរេីសចុងក្រោយ ដើម្បីសង្រ្គោះស្រូវ និងដំណាក់កាលបន្ទាប់ នឹងធ្វើការស្តារបឹងមួយកន្លែងនៅចំណុចកណ្តាលស្រែសម្រាប់ធានាទឹកស្រោចស្រពនាឆ្នាំខាងមុខ។

 ចំណែកស្រុកស្វាយចេក ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៨ មានចំនួន២៤៦៩ហិកតា ក្នុងនោះមានការខូចខាត៥ហិកតា នៅឃុំតាផូ ដោយសារនៅតំបន់ឆ្ងាយពីប្រភពទឹក។

 ដោយឡែកស្រុកព្រះនេត្រព្រះ ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៩ មានចំនួន២២៧៣៩ហិកតា មានទឹកស្រោចស្រពគ្រប់គ្រាន់ពុំមានបញ្ហានោះទេ។

ជុំវិញបញ្ហានេះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់អាជ្ញាធរស្រុក-ក្រុង ធ្វេីការណែនាំដល់ ប្រជាពលរដ្ឋ ចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងនាពេលខាងមុខ ដោយសង្កេតឃេីញថា ស្រុកមួយចំនួនអាចប្រឈម និងការប្រេីប្រាស់ទឹកនារដូវប្រាំង។ ជាវិធានការលោកអភិបាល ខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរគ្រប់ស្រុក -ក្រុង ដែលមានអាង បឹង បួរ ប្រលាយ ធ្វេីការតាមស្តារទៅលទ្ធភាពដែលអាចធ្វេីទៅបាន ដេីម្បីទុកទឹកសម្រាប់ប្រេីប្រាស់នាឆ្នាំបន្ទាប់៕

អត្ថបទ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Frenzy Freestyle
កីឡា៥ នាទីutes មុន

អ្នក​ពូកែ​៤​នាក់​​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Frenzy Freestyle

khemarak Serimun
ជីវិតកម្សាន្ដ១៦ នាទីutes មុន

ខេមរ: សិរីមន្ត លើកទឹកចិត្ត OG Golden ធ្វើគំរូល្អដល់យុវវ័យ កុំសរសេរចម្រៀងដែលមានពាក្យជេរប្រមាថអសុរោះ

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យ ៖ ឆ្នាំនេះ ក្រសួង នឹងរំកិលកាលបរិច្ឆេទប្រឡងឌីប្លូម និងបាក់ឌុប ទៅរកភាពប្រក្រតីឡើងវិញ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ណាសាព្រមាន! អាចម៍ផ្កាយ «អ្នកពិឃាដទីក្រុង» អាចហោះបុកផែនដី នៅ ៧ឆ្នាំទៀត

វប្បធម៌ ជំនឿ៣១ នាទីutes មុន

ជនជាតិដើមភាគតិចគ្រឹង នៃខេត្តរតនគិរី គម្រប់ខួប៧ឆ្នាំបានធ្វើពិធីសែនភូមិ ដោយសែនក្របីស១ ខ្មៅ១ ជូនដូនតាសុំសេចក្តីសុខ

Sokha Hotels

ព័ត៌មានពេញនិយម