Connect with us

នយោបាយ

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់ក្រសួងកសិកម្ម និងក្រសួងធនធានទឹក បន្តដោះស្រាយ​បញ្ហាស្រូវ និងទឹកក្នុងរដូវស្រែប្រាំងជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយថាដើម្បីពង្រឹងបន្ថែមនូវប្រសិទ្ធភាពក្នុងការរក្សាថ្លៃកសិផល និងពង្រឹងនយោបាយគ្រប់គ្រងទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងបែបនេះក្នុងពេលបិទអង្គប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។

ក្នុងពេលបិទនោះសម្ដេចបានវាយតម្លៃខ្ពស់ចំពោះការអន្តរាគមន៍ជួយប្រជាពលរដ្ឋ​ដែលជួបប្រទះបញ្ហាដូចជាតម្លៃស្រូវចុះថោក និងកង្វះទឹកកន្លងទៅ ដោយបានណែនាំឱ្យបន្តដោះស្រាយបញ្ហានេះជូនពលរដ្ឋជាបន្តទៀត។

ជាមួយគ្នានោះសម្ដេច​ក៏បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលពង្រឹង​ការងាររបស់ខ្លួនបន្ថែមទៀត​ ជាពិសេស​ការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយ​ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង។

ដើមឆ្នាំ២០២៥នេះ ប្រជាកសិករបានបង្ហាញក្ដីកង្វល់ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូលកសិផល ពិសេសការធ្លាក់ថ្លៃនៃតម្លៃស្រូវប្រភេទអូអឹម (OM)។

ជាការឆ្លើយតបទៅនឹងបញ្ហានេះរដ្ឋាភិបាលបានទម្លាក់លុយឱ្យទៅរោងម៉ាស៊ីនកិនស្រូវ៤០លានដុល្លាសម្រាប់ទទួលទិញស្រូវ និងសម្រាប់បង្វិលប្រមូលទិញកសិផល ខណៈថវិកាប្រមាណ៣០លានដុល្លារ ក៏បានបន្ថែមសម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំងយន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកាប្រមាណ ១៥០លានដុល្លារផ្សេងទៀតផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម