Connect with us

សន្តិសុខសង្គម

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

បានផុស

នៅ

ភ្នំពេញ ៖ ស្ត្រីម្នាក់​បាន​ដាច់ចិត្ត​អាករ​សម្លាប់​ខ្លួន​ដោយ​ប៉័ងតោ​ដែល​ស្ថិត​នៅ​ចង្ក្រាន​បាយក្នុងផ្ទះរបស់ខ្លួនបណ្តាល​ឱ្យ​បាត់បង់ជីវិតសូម្បីតែប្តីនិងកូនៗក៏ពុំបានដឹងទៀតផង។

តាមប្រភពពីលោក វរសេនីយ៍ត្រី ព្រំ សុផល មេបញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខណ្ឌច្បារអំពៅ​បាន​ឱ្យដឹងថា ករណី​ធ្វើ​អត្តឃាត​ដោយ​អាករ​សម្លាប់ខ្លួននេះបានកើតឡើងក្នុងម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ខែមករាឆ្នំា២០២៥ ស្ថិតក្នុងផ្ទះលេខ៨៥Bផ្លូវបេតុងភូមិព្រះពន្លាសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ស្ត្រីរងគ្រោះឈ្មោះ វង្ស សៀវកែន អាយុ៥៩ឆ្នាំមុខរបរនៅផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេបញ្ជាការរងបានបន្តថាយោងតាមការបំភ្លឺពីក្រុមគ្រួសារស្ត្រីរងគ្រោះបានឲ្យដឹងថា ស្រ្តីរងគ្រោញបានកើតជំងឺផ្លូវចិត្តតាំងពីឆ្នាំ២០២២ដោយរាល់ថ្ងៃស្ត្រីរងគ្រោះបានលេបថ្នាំព្យាបាលជំងឺផ្លូវចិត្តជារៀងរាល់ថ្ងៃ។អ្វីដែលក្រុមគ្រួសារបានអះអាងប្រាប់សមត្ថកិច្ចនោះគឺក្នុងអំឡុងពេល២ទៅ៣ថ្ងៃនេះស្ត្រីរងគ្រោះតែងតែប្រាប់កូនថាគាត់ថាចង់សម្លាប់ខ្លួន។លុះដល់ថ្ងៃកើតហេតុស្ត្រីរងគ្រោះបានយកកាំបិតប័ុងតោមកអាករសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះបាយបណ្តាលឲ្យស្លាប់តែម្តង។

យោងតាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសនិងតាមការពិនិត្យរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត និង សុវណ្ណរត្ន័ គ្រូពេទ្យកោសល្យវិច័្ចយ សាលាតំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាស្ត្រីរងគ្រោះពិតជាធ្វើអត្តឃាតដោយអាករសម្លាប់ខ្លួនពិតប្រាកដមែន៕

ដោយ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

ព័ត៌មានជាតិ៦ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញស្ត្រីកុំឱ្យមានការច្រណែនគ្នា និងត្រូវគាំទ្រគ្នាទៅវិញទៅមក

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ៩ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ១២ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

សន្តិសុខសង្គម១៣ នាទីutes មុន

ស្នងការខេត្តក្រចេះ​ ទទួល​ស្គាល់​​ពិតជាមានការបាញ់​សត្វគោ​ពលរដ្ឋ​ងាប់ នៅស្រុក​អូរគ្រៀង​សែនជ័យ 

Sokha Hotels

ព័ត៌មានពេញនិយម