Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាព​បង្កបង្កើន​ស្រូវ​កសិករនៅ​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​បាត់ដំបង

បានផុស

នៅ

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាន​ចុះពិនិត្យស្ថានភាព​ការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២៥ និងពិនិត្យលទ្ធភាពអាងស្តុកទឹកសម្រាប់ការស្រោចស្រព ក្នុងស្រុកថ្មគោល ស្រុកបវេល និងស្រុកបាណន់ ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាសភាពចូលរួមក៏​មានមន្រ្តីមកពី​មន្ទីរ​កសិកម្មខេត្ត​ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ អភិបាលស្រុកថ្មគោល អភិបាលស្រុកបវេល អភិបាលស្រុកបាណន់ ​រួមទាំង​ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកថ្មគោល បវេល និងបាណន់ និងអាជ្ញាធរដែនដី។ 

គណៈប្រតិភូបានចុះពិនិត្យតំបន់ផលិតកម្មស្រូវ ១. តំបន់តេជោសែនអូរតាគី ឃុំអូរតាគី នៃស្រុកថ្មគោល ២. ពិនិត្យស្ថានភាពទឹក សំណង់ស្ទាក់ទឹកស្ថិតក្នុងឃុំបវេល និងស្ថានភាពដំណាំស្រូវភូមិសៀម ឃុំអំពិលប្រាំដើម ៣. សំណង់ស្ទាក់ទឹកតាហែន នៃឃុំក្តុលតាហែន ស្រុកបវេល និង ៤. ប្រព័ន្ធធារាសាស្រ្តអាងស្តុកទឹកកំពីងពួយ ដែលស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ 

ជាលទ្ធផលឃើញថា ការងារបង្កបង្កើនផលស្រូវ ក្នុងឃុំអូរតាគី មានផ្ទៃដីផលិតកម្មស្រូវ OM ចំនួន​ ១.២៨៨ ហិកតា ស្រូវស្រង៉ែចំនួន ៥.០៩០ ហិកតា និង ស្រូវសែនក្រអូប ចំនួន ៨៦ហិកតា ។ យោងតាមរបាយការណ៍ស្រុកឃើញថាស្រូវទុំប្រមាណ៣០% ស្រូវក្នុងដំណាក់កាលចេញផ្កា២០% និងដំណាក់កាលផើមមានប្រមាណ ៥០%។ 

ប្រភពទឹកសម្រាប់ស្រោចស្រពមកពីអាងស្តុកទឹកកំពីងពួយ ហើយស្រូវមួយចំនួនធំនិងអាចស្រោចស្រពបាន។ ផ្ទៃដីដាំដុះសរុបក្នុងស្រុកបវេល មានចំនួន ៥២.៣៥៨ ហិកតា ក្នុងនោះស្រូវបង្កើនរដូវមាន ១៧.១៩៩ ហិកតា និងស្រូវប្រាំងចំនួន ២.៨៧៥ ហិកតា ។ ក្នុងនោះផ្ទៃដីដំណាំស្រូវដែលមានអាយុពី ៣០ ដល់ ៤៥ថ្ងៃ ដែលស្ថិតក្នុងឃុំអំពិលប្រាំដើម កំពុងត្រូវការទឹកមានចំនួនប្រមាណ ១៥០ ហិកតា ហើយបច្ចុប្បន្នអាងស្ទាក់ទឹកនៃស្ទឹងបវេល មិនមានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពបានទេ ។ សម្រាប់ប្រព័ន្ធស្រោចស្រពអាងកំពីងពួយអាចមានលទ្ធភាព ស្រោចស្រពស្រូវតំបន់ខ្លះនៃស្រុកថ្មគោល និងស្រុកបាណន់ ដែលនឹងត្រូវផ្តល់ម្តងទៀតនៅចុងខែកុម្ភៈ ដោយមន្ទីរធនធានទឹក និងឧតុនិយម៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម