Connect with us

ព័ត៌មានជាតិ

គុណភាព​ខ្យល់​នៅ​ភ្នំពេញ​នៅ​ព្រឹកនេះ ​វិលមក​រក​​សភាព​ធម្មតា​វិញ

បានផុស

នៅ

បើ​តាម​ការ​គូស​បញ្ជាក់ពី​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ ស្ថានភាព​គុណភាព​ខ្យល់នៅ​​រាជធានីភ្នំពេញ​នៅ​ព្រឹកនេះ​ បាន​វិលទៅរកសភាពធម្មតា​ឡើង​វិញ​ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។

ដោយឡែក ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិត​ក្នុងបន្ទាត់​ក្រហម​នៅ​ឡើយ​។ ចំណែក ខេត្តកំពង់ចាម តាកែវ ព្រៃវែង និងឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្វៃ អាទិត្យា ​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​​ឲ្យ​ដឹង​ថា ស្ថានភាពគុណភាព​ខ្យល់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ មាន​កំហាប់ភាគ​ល្អិតនិចល​គិតជា​មធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3

លោក ខ្វៃ អាទិត្យា បាន​បញ្ជាក់ថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍និងស្ថានីយតាមដានត្រួតពិនិត្យ​គុណភាពខ្យល់ ​គិតចាប់ពីរសៀលវេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ មករា និងព្រឹកម៉ោង៧:០០នាទី ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២៥​ បង្ហាញ​ថា នៅ​រាជធានីភ្នំពេញ​ស្ថានភាព​គុណភាព​ខ្យល់ បាន​វិលទៅរកសភាពធម្មតា​ឡើង​វិញ​ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ យ៉ាងណាមិញ ​ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង នៅ​បន្តស្ថិត​ក្នុងបន្ទាត់​ក្រហម​នៅ​ឡើយ។

ពាក់ព័ន្ធ​សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន​ពី​​សន្ទស្សន៍​គុណភាពខ្យល់ ដែល​មានការប្រែប្រួលខុសៗគ្នាទៅតាម​ភូមិសាស្ត្រ​ពីខេត្តមួយ​ទៅ​ខេត្តមួយ ក្រសួង​សុខាភិបាលក៏​បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​និង​សាធារណជន​ឲ្យ​បន្ត​តាមដាន​សន្ទស្សន៍​គុណភាព​ខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួននិង​សមាជិក​ក្រុមគ្រួសារ​ឱ្យបាន​ហ្មត់ចត់​បំផុត។

ក្រសួង​សុខាភិបាល​ បាន​ចេញ​សេចក្តី​ណែនាំ​ និង​ដាក់ចេញ​វិធានការ​ ដោយ​ឲ្យ​ពលរដ្ឋ​បន្តតាមដាន​ស្ថាន​ភាព​គុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីដឹងអំពីសន្ទស្សន៍​គុណភាពខ្យល់​នៅ​ក្នុង​ភូមិសាស្រ្ត​ដែល​ខ្លួន​រស់នៅ។ ​​ក្រសួង​ណែនាំ​ឲ្យ​ពលរដ្ឋ​ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុង​ពេលដែល​សន្ទស្សន៍​គុណភាព​ខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់​ខ្លាំង (ពណ៌ស្វាយ) ឬ​បរិយាកាស​អ័ព្ទអួ​ដោយសារ​មានការកើន​ឡើង​នូវ​កំហាប់​សារធាតុបំពុលខ្យល់។

ត្រូវ​បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះ កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និង ខ្ពស់ខ្លាំង ឬពាក់​ម៉ាស​ដែល​អាច​ទប់ស្កាត់ភាគល្អិតនិចល PM2.5 ក្នុងករណីចាំបាច់។ ទទួលទាន​ទឹកឱ្យ​បានគ្រប់គ្រាន់​និង​ត្រូវ​យកចិត្តទុកដាក់​ការពារជា​ពិសេស​ចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមាន​ជំងឺ​សួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ​ប្រសិន​បើមាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ដូចជា ពិបាកដកដង្ហើម ក្អក ហត់ ត្រូវ​ប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម