Connect with us

ជីវិតកម្សាន្ដ

ជូរី ល្អហួស មោទនភាព ក្រោយជោគជ័យក្នុងការផលិតវីដេអូឯកសារ ”របាំអប្សរា” លើកទី ២

បានផុស

នៅ

បវរកញ្ញា​វ័យក្មេង ជូ​រី ល្អ​ហួស បាន​ឲ្យ​ដឹង​ថា នាង​ពិត​ជា​មាន​មោទនភាព​ខ្លាំង បន្ទាប់ពី​ជោគជ័យ​ក្នុង​ការ​ផលិត​វីដេអូ​ឯកសារ ”របាំ​អប្សរា” លើ​ទឹកដី​អង្គរ​ជា​លើក​ទី ២ ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​សម្បត្តិ​ដ៏​អស្ចារ្យ​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនិកជន​បាន​ដឹង​ថា ​កាលពី​ថ្មីៗ​ កន្លងទៅ ​ពោល​អំឡុង​ចុង​ឆ្នាំ ​២០២៤​ គឺ ល្អ​ហួស បាន​លេច​វត្តមាន​ថត”របាំ​អប្សរា” លើ​ទឹកដី​អង្គរ​ជា​លើក​ទី​ ២ ​ដោយសារ​តែ​ឯកសារ​កាលពី​ថត​លើក​ទី​ ១ ត្រូវ​បាន​បាត់បង់​ប្លង់​សំខាន់ៗ បណ្តាល​មកពី​បញ្ហា​បច្ចេកទេស​ដែល​មិន​អាច​ទាញ​យក​វិញ​បានទេ។

ដោយ​ជោគជ័យ​ក្នុង​ការ​ថត​ផលិត​វីដេអូ​ឯកសារ”របាំ​អប្សរា”នេះ ជូ​រី ល្អ​ហួស បានលើកឡើង​ថា «របាំ​អប្សរា ការ​តស៊ូ ប្រឹងប្រែង មិន​បោះបង់​ក្នុង​ការផលិត​វីដេអូ​ឯកសារ”របាំ​អប្សរា” នាង​ខ្ញុំ ល្អ​ហួស ពិតជា​រំភើប​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ផលិត​នូវ​វីដេអូ​នេះ​ឡើង​មកវិញ​សាជាថ្មី ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​នូវ​សម្បត្តិ​ដ៏​អស្ចារ្យ​មួយ​នេះ»។

ល្អ​ហួស ក៏បាន​និយាយ​បន្ថែម​ថា បើ​មាន​កំហុស​ខុស​ឆ្គង​ដោយ​ប្រការ​ណាមួយ​នៅ​ក្នុង​វីដេអូ​មួយ​នេះ សូម​ប្រជាជន​កម្ពុជា​មេត្តា​ខន្តី​អភ័យទោស​ដល់​នាង​ផង។

អតីត​ម្ចាស់​មកុដ​បវរកញ្ញា​យុវតី​កម្ពុជា​ឆ្នាំ ២០២៣​ រូបនេះ​ មកទល់​ពេលបច្ចុប្បន្ន​ត្រូវបាន​ទស្សនិកជន​កត់សម្គាល់ឃើញ​ថា នាង​នៅតែ​មាន​ភាព​លេចធ្លោ​ខ្លាំង​ទាំង​រូប​សម្ផស្ស និង​ទីផ្សារ​សិល្បៈ ពិសេស​ថែម​ទៀត​ការងារ​សង្គម​ជាដើម។

ជា​ការពិត​ក្នុងនាម​កូន​ខ្មែរ​មួយ​រូប ​ជូ​រី ល្អ​ហួស​ ជារឿយៗ​ តែង​បានបង្ហាញ​ការប្តេជ្ញាចិត្ត​ដើម្បីចូលរួម​ផ្សព្វផ្សាយ​លើកស្ទួយ​នូវ​មរតក​វប្បធម៌ និង​ទេសចរណ៍​ទៅ​លើ​ឆាក​ជាតិ​ឆាក​អន្តរជាតិ​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម