Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

បានផុស

នៅ

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានប្រកាសឈ្មោះ​ចំណាប់ខ្មាំង​ជា​ស្ត្រីជនជាតិអ៊ីស្រាអែល ៤នាក់ ដែលនឹង​ត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនក្នុងការដោះដូរលើកទី២ ក្រោមកិច្ចព្រមព្រៀងបទ​ឈប់បាញ់នៅហ្គាហ្សា។

ស្ត្រី​ជា​ទាហាន​អ៊ីស្រាអែល​ទាំង​៤​នាក់​ដែល​នឹង​ត្រូវ​ដោះលែង​នៅក្នុង​ការ​ដោះដូរ​ទី​២​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ទាំង​៤​ដែល​ត្រូវ​ដោះលែង មានដូចជា Karina Ariev, Daniela Gilboa, Naama Levy និង Liri Albag ជាសមាជិកនៃអង្គភាពឃ្លាំមើលយោធាដែលនៅជិត​តំបន់​ហ្គាហ្សា នៅពេលដែលការវាយប្រហាររបស់ហាម៉ាសបានកើតឡើងនៅថ្ងៃទី​៧​ខែតុលាឆ្នាំ២០២៣។ អ្នក​ទាំង​នោះ នឹង​​ត្រូវបានដោះលែងនៅថ្ងៃសៅរ៍​ទី​២៥​ខែ​មករា​នេះ។

ការដោះដូរ​​លើក​នេះ ធ្វើឡើងបន្ទាប់ពីមានការដោះលែងកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃដំបូងនៃបទឈប់បាញ់​ ដោយ​មាន​ការ​ដោះលែង​​ស្ត្រីអ៊ីស្រាអែល​៣​នាក់ និងអ្នកទោសប៉ាឡេស្ទីន៩០​នាក់ ហើយ​វា​ជាការដោះដូរលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ​នេះ។

ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែល បាននិយាយថា មន្ទីរពេទ្យកំពុងត្រូវបានរៀបចំដើម្បីទទួលចំណាប់ខ្មាំង ដែលបង្ហាញថាការដោះដូរ​ត្រូវបានគេរំពឹងថានឹងដំណើរការទៅមុខ។

ក្រុមមន្ត្រី បាននិយាយថា នៅក្នុងដំណាក់កាលដំបូងរយៈពេល​៦សប្តាហ៍នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា អ៊ីស្រាអែលបានយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន​ ៥០​នាក់​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ទាហានស្ត្រី​ម្នាក់។ នោះ​បង្ហាញ​ថា អ្នកទោស​ប៉ាឡេស្ទីន ២០០នាក់​នឹង​ត្រូវ​ដោះលែង​ជា​ថ្នូរ​នឹង​ទាហាន​ទាំង ៤នាក់។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអ្នកទោសហាម៉ាស បាន​ឲ្យ​ដឹង​ថា ខ្លួនរំពឹងថានឹងទទួលបានឈ្មោះជនជាតិប៉ាឡេស្ទីន ២០០នាក់ ដែលនឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍ ដោយ​ក្នុង​នោះ​រួមបញ្ចូលអ្នកទោសចំនួន ១២០​នាក់ដែលជាប់ពន្ធនាគារអស់មួយជីវិត និងអ្នកទោស ៨០​នាក់ជាមួយនឹងការកាត់ទោសរយៈពេលវែង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៥៣ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម