Connect with us

ព័ត៌មានអន្ដរជាតិ

EU ចង់បញ្ជូនទ័ពទៅ Greenland

បានផុស

នៅ

ដោយលើកឡើងពីសារៈសំខាននៃទីតាំងភូមិសាស្រ្តក៏ដូចជាភាពតានតឹងជាមួយចិននិងរុស្ស៊ី ប្រធានគណកម្មការយោធាអឺរ៉ុប (EUMC) លោក Robert Brieger បានបង្ហាញពីចេតនា ចង់ឲ្យ EU ដាក់ពង្រាយកងទ័ពទៅកោះ Greenland។

លោក Robert Brieger (រូបថត៖ EU)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសជាមួយ Die Welt ដែលត្រូវបានដកស្រង់ខ្លឹមសារយកមកចុះផ្សាយដោយ RT កាលពីថ្ងៃសៅរ៍ទី២៥ខែមករាឆ្នាំ២០២៥, លោក Robert Brieger និយាយថា វាសមហេតុផលបំផុតហើយ ដែលយើងមិនត្រឹមតែដាក់កងកម្លាំងអាមេរិកនៅកោះ Greenland ដូចករណីរហូតមកដល់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងពិចារណាដាក់ទាហាន EU នៅទីនោះនាពេលអនាគតផងដែរ។ ការធ្វើបែបនេះនឹងក្លាយជាសារដ៏សំខាន់ ហើយអាចរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់។

លោកបន្តថា ទីនោះពិតជាសម្បូរទៅដោយវត្ថុធាតុដើមបំផុត និងផ្លូវពាណិជ្ជកម្មអន្តរជាតិ ដូច្នេះវាជាតំបន់មានសារៈសំខាន់ដ៏អស្ចារ្យពីភូមិសាស្ត្រនយោបាយ។

រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមបញ្ជូនទ័ពទៅ Greenland ដើម្បីគ្រប់គ្រង ប្រសិនបើប្រទេសដាណឺម៉ាក មិនព្រមលក់កោះនេះ។

(រូបថត៖ Global Look Press)

លោក ត្រាំ ធ្លាប់​​លើក​ឡើង​ពី​គំនិត​ទិញ​យក​ Greenland តាំង​តែ​ពី​អាណត្តិ​​ដំបូង​របស់​​លោក​មក​ម៉្លេះ ហើយពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថាជា «ភាពចាំបាច់ដាច់ខាត»។

Greenland ត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកអស់ជាច្រើនសតវត្សរ៍​មកហើយ ទោះបីជា​ប្រជាពលរដ្ឋ​​ចំនួន ៥៧ ០០០​នាក់​​នៅ​ទីនោះ​​ឥឡូវ​​មាន​សិទ្ធិ​គ្រប់គ្រងកិច្ចការក្នុងស្រុក​ដោយ​ខ្លួន​ឯង​ក៏ដោយ។ យ៉ាងណា បើ​និយាយ​ពី​រឿង​សន្តិសុខ និងកិច្ចការបរទេសរបស់ Greenland វា​នៅតែត្រូវបានគ្រប់គ្រងដោយ​ប្រទេស​ដាណឺម៉ាក​នៅ​ឡើយ។

យោធាអាមេរិក​ បាន​រក្សាវត្តមានអចិន្ត្រៃយ៍នៅឯមូលដ្ឋាន Pituffik Space នៅភាគពាយព្យនៃ Greenland៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Greenland ចង់​ជួប​លោក ត្រាំ និយាយ​ពី​រឿង​ការពារ​ជាតិ និង​ជីក​រ៉ែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម