Connect with us

ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿង បណ្តាលឱ្យរថយន្ត១គ្រឿងឆាបឆេះ និង២គ្រឿងខូចខាត ខណៈមនុស្សម្នាក់កៀបជាប់ស្លាប់ក្នុងរថយន្ត និង៦នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះកើតឡើងម៉ោង១១និង២៥​នាទី​យប់​ថ្វៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំណុវផ្លូវ ថៃហ្គ័រ ស្ថិតនៅភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីផ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក ហាយឡេនឌឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-9021 ធ្វើដំណើរតាមផ្លូវថៃហ្គ័រ ក្នុងទិសដៅពីជើងទៅត្បូង បានរេចង្កូតទៅខាងឆ្វេងដៃ បុករថយន្តម៉ាក TOYOTA ALPHARRD ដែលមានស្លាកលេខភ្នំពេញ 2BH -2779 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឱ្យរថយន្តទាំង២ក្រឡាប់។ ភ្លាមមនុស្សមានមនុស្សប្រុសស្រី ៥ទៅ៦នាក់ បាននាំគ្នាចេញពីរថយន្ត ALPHARRD ក្រោយមករថយន្តនេះក៏បានឆាបឆេះតែម្តង រីឯបុរសដែលបើកបររថយន្ត ហាយឡេនឌឺកៀបជាប់ក្នុងរថយន្តស្លាប់។

ប្រភពបន្ថែមថា ខណៈនោះក៏មានរថយន្តម៉ាក TOYOTA ALPHARRD ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2CE-6979 បើកបរដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរជាមួយកូនប្រុស បើកបរពីត្បូងទៅជើង គេចពីរថយន្តទាំង២ដែលកំពុងក្រឡាប់ នៅលើផ្លូវធ្លាក់ចូលព្រៃក្រឡាប់រងរបួសស្រាល ត្រូវបានក្រុមគ្រួសារមកទទួលដឹកទៅមន្ទីរពេទ្យ។ ភ្លាមៗក៏មានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះជាច្រើនគ្រឿងចេញជួយអន្តរាគមន៍។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ សន សុភា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនាយរងការិយាល័យរដ្ឋបាលសរុប មានទីលំនៅភូមិ៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញបាញ់ទឹកពន្លត់រថយន្តដែលឆាបឆេះរួចរាល់ បានបន្ត វាស់វែងធ្វើរបាយការណ៍យករថយន្តទាំង៣គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រីឯសពសមត្ថកិច្ចបានធ្វើឯកសារ ប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៣ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៤ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម