សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
ទីតាំងស្តុកទំនិញជាន់ទី១របស់ផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ ៩៩ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវលេខ១៥៦ហ្សិត កែង២២៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុគេឃើញអណ្ដាតភ្លើងបានឆាបចេះចេញពីជាន់ទី១ ផ្នែកចំហៀងខាងក្រោយ នៃផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ ៩៩ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១១និង១០នាទីថ្ងៃដដែរ។
តាមមន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា អគ្គិភ័យនេះបណ្ដាលឲ្យសម្ភារៈមួយចំនួននៅជាន់ទី១បានរងការខូចខាត ទោះបីជាយ៉ាងណាពុំបណ្ដាឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ។ ទាក់ទិននឹងការកើតមានអគ្គិភ័យនេះគេសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយករណីអគ្គិភ័យខាងលើ ប្រើប្រាស់ទឹកចំនួន៣រថយន្ត និងរលត់នៅម៉ោង១១និង៣០ថ្ងៃដដែល៕
អត្ថបទ៖ សំណាង
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច