ជីវិតកម្សាន្ដ
ក្រោយបែកផ្លូវជាមួយប្រពន្ធ! Kelly ប្រាប់ត្រង់ៗថា ផ្លូវចិត្តពេលនេះកំពុងទ្រុឌទ្រោមខ្លាំង
Kelly Tanapat និងភរិយាវ័យក្មេងរូបស្រស់បានចាប់ដៃនិងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធកាលពីចុងឆ្នាំ២០១៨ បើគិតមកដល់ពេលនេះមានរយៈពេលជិត៣ឆ្នាំហើយ។ ប៉ុន្តែមកដល់ពេលនេះ ចំណងចងផ្អោបគ្នារបស់តារាសម្ដែងលោក Kelly និងភរិយា បានបញ្ចប់ដាច់ស្រេចទៅហើយ។ នេះបើតាមការបញ្ជាក់តារាប្រុសខាងលើ បន្ទាប់ពីមានផ្ទុះព័ត៌មានអំពីការបែកបាក់គ្នារបស់លោកកាលពីថ្មីៗនេះ។
មកដល់ថ្ងៃទី១៧ ខែមីនាម្សិលមិញ មានឱកាសបានជួបអ្នកសារព័ត៌មានជាថ្មីម្ដងទៀត Kelly ក៏បានបកស្រាយបន្ធែមជុំវិញរឿងរ៉ាវបែកបាក់ស្នេហ៍នេះ។ តារាថៃខាងលើក៏បានបង្ហើបពីអារម្មណ៍របស់លោកថា ស្ថានភាពផ្លូវចិត្តនាពេលនេះកំពុងតែទ្រុឌទ្រោមខ្លាំង។ មិនទាន់រួចរាល់សម្រាប់ការបន្តដំណើរទៅមុខទៀតនោះទេ ។ ប៉ុន្តែយ៉ាងណា Kelly បន្ថែមថា ខ្ញុំមិនសោកស្តាយអតីតកាលទេ ព្រោះនៅមានរឿងល្អៗជាច្រើនទៀត។
គួរបញ្ជាក់ថាការបែកបាក់គ្នារវាងលោក Kelly និងភរិយា ត្រូវបានតារាសម្ដែងប្រុសរូបនេះបើកចំហរមូលហេតុថា ជាការរស់នៅមិនចុះសម្រុងគ្នា និងអាចមកពីកត្តាគម្លាតអាយុខុសគ្នាខ្លាំងរវាងអ្នកទាំងពីរផងដែរ ហើយអ្វីដែលសំខាន់ពិតជាមិនមានពាក់ព័ន្ធនឹងបញ្ហាជនទី៣នោះទេ៕
អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖Cris Horwang លេងមួយឈុតនេះ ស៊ិចស៊ីអស់ស្ទះ!
ចុចអាន៖សមត្ថភាពពេញខ្លួនស្រាប់! តារាស្រីថៃ ១០រូប ផ្តាច់ខ្លួនធ្វើជាតារាឯករាជ្យ យ៉ាងរំភើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ