ជីវិតកម្សាន្ដ
Zhao Lusi បង្ហាញមុខជាថ្មី ក្រោយសំងំព្យាបាលជំងឺធ្លាក់ទឹកចិត្តជិត១ខែ
Zhao Lusi បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយរបស់យីហោភេសជ្ជៈប្រូតេអ៊ីន ដែលនាងជាអ្នកនាំពាក្យពិភពលោក ដោយបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា នៅទីក្រុង Chengdu ប្រទេសចិន។ កម្មវិធីត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី៥ ខែមករា ប៉ុន្តែត្រូវបានផ្អាករហូតមកដល់ពេលនេះ ដោយសារបញ្ហាសុខភាពរបស់តារាសម្ដែង។
យោងតាមគេហទំព័រ Weibo បានបង្ហាញវត្តមាននាងវិលត្រឡប់ចូលធ្វើការវិញជាលើកដំបូង បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងត្រូវផ្អាកការថតរឿង Lover ដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត Zhao Lusi បញ្ចេញទឹកមុខស្រស់ស្រាយ និងសាទរជាមួយអ្នកគាំទ្រ។
ទន្ទឹមនោះ យោងតាម getdaytrends ពាក្យគន្លឹះ Welcome back Rosy ដើម្បីអបអរសាទរការត្រឡប់មកវិញរបស់នាងបានជាប់ចំណាត់ថ្នាក់ទី ២៣ នៅក្នុងចំណាត់ថ្នាក់និន្នាការសកល។
នៅថ្ងៃទី ០១ ខែមករា នៅលើ Weibo តារាស្រីវ័យ២៦ឆ្នាំ បានប្រកាសជាសាធារណៈអំពីស្ថានភាពសុខភាពរបស់នាង។ នៅឆ្នាំ ២០២១ នាងមានអារម្មណ៍ថា មានសត្វល្អិតវារនៅលើខ្លួន រាងកាយរបស់នាងមានអារម្មណ៍ថាដូចជាត្រូវបានចាក់ដោយម្ជុល។ មានពេលមួយដែលតារាសម្ដែងរូបនេះហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមានទម្ងន់មិនដល់ ៣៨ គីឡូក្រាមនោះទេ។ ទោះជាលេបថ្នាំ និងចាក់ថ្នាំតាមវេជ្ជបញ្ជាក៏ដោយ ក៏ស្ថានភាពរបស់នាងមិនប្រសើរឡើងដែរ។
ថ្វីដ្បិតែនាងមានសុខភាពមិនល្អក៏ដោយ Zhao Lusi បានទទួលយកការងារដែលមានកម្លាំងខ្លាំង ព្រោះខ្លាចគេរិះគន់ និងស្តីបន្ទោសថា ខ្ជិល និងគ្មានវិជ្ជាជីវៈជាតួសម្ដែង។ នាងមិនបានប្រាប់នរណាម្នាក់អំពីទុក្ខលំបាកផ្ទាល់ខ្លួនទេ ព្រោះខ្លាចធ្វើឲ្យគ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្រខកចិត្ត ដែលនាំឲ្យមានជំងឺវិកលចរិត (ស្ថានភាពសុខភាពផ្លូវចិត្តដែលមានការផ្តាច់ទំនាក់ទំនងរវាងគំនិត អារម្មណ៍ បរិយាកាស អាកប្បកិរិយា និងការយល់ដឹង)។
បន្ទាប់ពីបានជួបគ្រូពេទ្យ និងជ្រើសរើសនិយាយអំពីជំងឺ តារាស្រីចិនរូបនេះឃើញថា ជំងឺធ្លាក់ទឹកចិត្តលែងជារឿងគួរឲ្យខ្លាចដូចពីមុនទៀតហើយ។ នាងលេងភ្លេង លាបពណ៌ បើកហាងនំប៉័ង ចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងជួយជនពិការ ដើម្បីស្តារសុខភាពផ្លូវចិត្តឡើងវិញ។ Global Times បានរាយការណ៍នៅថ្ងៃទី ២៤ ខែមករាថា Zhao Lusi កំពុងទទួលការព្យាបាលរយៈពេល ៤ ខែហើយបានសម្រាករយៈពេល ១ ខែហើយជាមួយនឹងស្ថានភាពមានភាពប្រសើរឡើង។
គួរជម្រាបជូនថា Zhao Lusi អាយុ ២៧ ឆ្នាំគឺជាតារាសម្តែងលេចធ្លោបំផុតនៅលើកញ្ចក់ទូរទស្សន៍ចិនដោយបានសម្ដែងក្នុងខ្សែភាពយន្ត Oh My Emperor, Legend of Chen Qianqian និង The Radiant Star ។ នៅពេលនាងចាប់ផ្តើមអាជីពដំបូង អ្នកគាំទ្រជាច្រើនបានហៅនាងថាតុក្កតាបុរាណ ដោយសាររូបភាពផ្អែមល្ហែមរបស់នាងនៅលើកញ្ចក់អេក្រង់៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ តួអាចែវិលមកអាជីពវិញ ក្រោយបាត់មុខ៦ឆ្នាំពីវិស័យភាពយន្តចិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ