សុខភាព
ការសិក្សា៖ អ្នកជំងឺកូវីដជាងពាក់កណ្តាលរងជំងឺធ្លាក់ទឹកចិត្តជាច្រើនខែ
ការសិក្សាដែលចេញផ្សាយដោយ JAMA Network Open បានរកឃើញថា ក្រោយចេញពីមន្ទីរពេទ្យ អ្នកជំងឺកូវីដ-១៩ ជាងពាក់កណ្តាលរងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ រហូតដល់ ៤ ខែ បន្ទាប់ពីឆ្លងរោគ។
ទិន្នន័យសិក្សាបានបង្ហាញថា អ្នកដែលទទួលរងពីជំងឺកូវីដ-១៩ធ្ងន់ធ្ងរមានហានិភ័យខ្ពស់ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត រហូតដល់ទៅ ៥ ដង ច្រើនជាងអ្នកជំងឺស្រាលឬមិនមានរោគសញ្ញានៃជំងឺនេះ។
លើសពីនោះទៅទៀតអ្នកជំងឺ COVID-19 នៅតែជួបប្រទះនឹងអាការឈឺក្បាល និងរោគសញ្ញាផ្សេងទៀតយ៉ាងហោច ៣ ខែបន្ទាប់ពីត្រឡប់ទៅផ្ទះ។
ក្នុងនោះវេជ្ជបណ្ឌិត Roy Perlis អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យានៅមន្ទីរពេទ្យទូទៅនៃរដ្ឋ ម៉ាសាឈូសេត បានប្រាប់សារព័ត៌មាន UPI ថា “រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តគឺជារឿងធម្មតាមួយ បន្ទាប់ពីអ្នកជំងឺបានឆ្លងមេរោគ ប៉ុន្តែអាស្រ័យលើទម្ងន់ជំងឺរបស់អ្នកឆ្លងម្នាក់ៗ”។
រីឯលទ្ធផលនៃការស្រាវជ្រាវបន្ថែមបង្ហាញថា មនុស្សចំនួន ២,០៤៦ នាក់ឬលើសពី ៥២% ពិតជាមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តប្រាកដមែន។
ក្នុងនោះស្ត្រីប្រមាណ ៣០% ហាក់មិនសូវមានរោគសញ្ញានៃជំងឺផ្លូវចិត្តធ្ងន់ធ្ងរទេ បន្ទាប់ពីពួកគេបានឆ្លងកូវីដ-១៩ ផ្ទុយពីបុរសដែលមានតួលេខហក់ឡើងខ្ពស់ជាងស្ត្រី។
បើយោងតាមវិទ្យាស្ថានសុខភាពផ្លូវចិត្តអង់គ្លេសបានឱ្យដឹងថា ក្នុងវិបត្តិនៃជំងឺរាតត្បាត អត្រានៃជំងឺធ្លាក់ទឹកចិត្តកាន់ឡើងខ្ពស់ជាងមុន។ មូលហេតុដោយសារអ្នកជំងឺមានភាពតានតឹង និងរងនូវភាពឯកោក្នុងសង្គមយូរ។ល។
ដោយឡែករោគសញ្ញាជំងឺធ្លាក់ទឹកចិត្តដែលអាចសម្គាល់បានរួមមាន អសកម្មភាពទៅលើកិច្ចការប្រចាំថ្ងៃ បញ្ហាដំណេក ការបរិភោគមិនប្រក្រតី និងបាត់បង់សមត្ថភាពគ្រប់គ្រងអារម្មណ៍ឱ្យបានល្អជាដើម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UPI
ចុចអាន៖ ការសិក្សា៖ អ្នកជំងឺកូវីដស្ថិតក្នុងសភាពធ្ងន់ធ្ងរអាចបណ្តាលឱ្យមានបញ្ហាខួរក្បាល
ចុចអាន៖ ការសិក្សាថ្មីបង្ហាញថា អ្នកជំងឺកូវីដបន្តរោគសញ្ញាយ៉ាងហោច៣ខែ ក្រោយចេញពីមន្ទីរពេទ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា