ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាលចុះជួយបូមទឹកសង្គ្រោះស្រែប្រាំងរបស់ពលរដ្ឋនៅភូមិស្លែងគង់ ឃុំដើមឬស
អាជ្ញាធរខេត្តកណ្ដាលចុះជួយបូមទឹកសង្គ្រោះការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ នៅភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង។ ការចុះជួយបូមទឹកនេះ ដឹកនាំដោយលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដោយមានមន្ត្រីមន្ទីរធនធានទឹក និងអាជ្ញាធរស្រុក ចុះពិនិត្យការងារបូមទឹកដើម្បីជួយសង្គ្រោះការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋទំហំ ១៧២ហិកតា ដែលកំពុងខ្វះទឹកធ្វើស្រែប្រាំង។
លោក ប៊ុន ផេង បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ត្រូវពិនិត្យសិក្សារកប្រភពទឹក ដើម្បីបូមដាក់បង្ហូរតាមប្រឡាយជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកធ្វើស្រែប្រាំង ដោយជាក់ស្ដែងមន្ទីរបានធ្វើការបូមទឹក ពីស្ទឹងតូច ដាក់បង្ហូរចូលតាមប្រឡាយរបស់ប្រជាពលដ្ឋ ដែលរស់នៅពឹងផ្អែកលើការធ្វើស្រែចម្ការ។
លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក-ឃុំ ត្រូវការបែងចែកកម្លាំងប្រចាំការ ក្នុងការថែទាំមើលការខុសត្រូវក្នុងការបញ្ចះម៉ាស៊ីនបូមទឹក សំដៅធ្វើយ៉ាងណាឱ្យការបូមទឹកជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជួយផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមានជាក់ស្តែង ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលធ្វើឲ្យមានការខាតបង់។
អភិបាលរងខេត្តកណ្ដាលរូបនេះ ក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក ព្រមទាំងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមក្នុងការធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋ ត្រូវចុះសិក្សាស្វែងយល់ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍បន្ថែមទៀត។ ពិសេសត្រូវខិតខំបូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការខូចខាតដោយសារខ្វះទឹក មិនត្រូវបណ្ដែតបណ្ដោយទុកឱ្យស្រែចំការរបស់ប្រជាកសិករខូចខាត ដោយសារតែអាជ្ញាធរមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពនោះឡើយ៕
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច