ព័ត៌មានជាតិ
ប.ស.ស ណែនាំម្ចាស់សហគ្រាសគ្រឹះស្ថាន ប្ដឹងអធិការកិច្ចសន្តិសុខសង្គម ករណីរកឃើញមានភាពមិនប្រក្រតី
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំម្ចាស់សហគ្រាស គ្រឹះស្ថាន ឬ អ្នកតំណាងទាំងអស់ ប្តឹងមន្ដ្រីអធិការកិច្ចសន្ដិសុខសង្គម ក្នុងករណីរកឃើញថា មានភាពមិនប្រក្រតីណាមួយពេលដែលចុះទៅអធិការកិច្ច ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះតទៅ។
បេឡាជាតិសន្តិសុខសង្គម បានបន្តថា ម្ចាស់សហគ្រាស គ្រឹះស្ថាន អាចធ្វើការប្តឹងអធិការកិច្ចសន្តិសុខសង្គមតាមរយៈលេខ ១២៨៦ ឬ ១២៩៧ ឬ ប្តឹងទៅប្រអប់អនាមិករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមយុទ្ធនាការចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះតទៅ ក្នុងគោលដៅពង្រីកវិសាលភាព នៃការគ្របដណ្ដប់សមាជិក ប.ស.ស ឱ្យកាន់តែទូលំទូលាយ សំដៅធានាឱ្យបាននូវសុខុមាលភាព និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមដល់កម្មករ-និយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាពមូលនិធិសន្តិសុខសង្គម។
បេឡាជាតិសន្តិសុខសង្គម បានស្នើឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន ឬ អ្នកតំណាងទាំងអស់ ចូលរួមសហការ និងត្រូវអនុវត្តតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក គឹម កែវរស្មី អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានធ្វើការណែនាំដល់មន្ត្រីអធិការកិច្ចសន្តិសុខសង្គម និងថ្នាក់ដឹកនាំគ្រប់ សាខា ប.ស.ស ទូទាំងប្រទេស ពេលចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ត្រូវអនុវត្តកាតព្វកិច្ចប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបាននូវការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមជូនដល់កម្មករ-និយោជិតគ្រប់រូប។
ទន្ទឹមនឹងនេះ ត្រូវត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់នូវវិធានការលើការចុះបញ្ជីសហគ្រាស គ្រឹះស្ថានថ្មី ការរាយការណ៍ចំនួនកម្មករ-និយោជិត ការបង់ភាគទាន និងការប្រកាសប្រាក់ឈ្នួលឱ្យបានត្រឹមត្រូវ ដែលទាមទារឱ្យមន្ត្រីអធិការកិច្ចសន្តិសុខសង្គម និងថ្នាក់ដឹកនាំគ្រប់សាខា ប.ស.ស ខេត្ត-ខណ្ឌ ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តភារកិច្ច សំដៅដល់ការធានាឱ្យបាននូវផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមជូនដល់កម្មករ-និយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាព នៃមូលនិធិសន្តិសុខសង្គម។
លោកអគ្គនាយករង បានបន្តថា ក្នុងករណី សហគ្រាស គ្រឹះស្ថាន មិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់ ឬ ប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវ ឬ មិនអនុវត្តកាតព្វកិច្ចរាយការណ៍អំពីចំនួនកម្មករ-និយោជិតឱ្យបានត្រឹមត្រូវ ឬ ការដកយកភាគទានមិនអនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីរបបសន្តិសុខសង្គម នោះ ប.ស.ស នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន