Connect with us

ព័ត៌មានជាតិ

រឿងអាជីវករលក់​ម្ហូបកាប់ថ្លៃនៅខេត្តកែប អភិបាល​​ខេត្តលើកមូលហេតុ​បន្ថែម និង​វិធានការ​ដោះស្រាយ

បានផុស

នៅ

ខណៈ​ដែល​ខេត្ត​កែប​មួយ​រយៈ​មុន​នេះ មាន​ផ្ទុះរឿង​អាជីវករ​លក់ម្ហូប​​កាប់ថ្លៃ​ដល់​ភ្ញៀវ​ទេសចរ​​ដែល​ទៅដើរ​កម្សាន្ត ហើយ​នាំ​ឲ្យ​មាន​ការ​រិះគន់​ផង​នោះ នៅ​ក្នុង​ឱកាស​ចូលរួមពិធី​បើក​ការដ្ឋាន​សាងសង់​ឆ្នេរ​តេជោ​សន្តិភាព​កែប​កាល​សប្តាហ៍​មុន​នេះ លោក សោម ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាល​ខេត្ត​កែប បាន​ឆ្លើយតប​ទៅ​​ការ​សាកសួរ​របស់​កម្ពុជាថ្មីលើវិធានការរបស់អាជ្ញាធរ ក្រោយ​កើតមាន​ភាព​ចម្រូងចម្រាស​​រវាង​អាជីវករលក់​ដូរ​ម្ហូប​អាហារ​ដល់​ភ្ញៀវ​ទេសចរ ដែលមកកម្សាន្តក្នុងខេត្ត​កែប​។

លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប​បាន​គូស​បញ្ជាក់​ថា រឿង​តម្លៃ​ម្ហូប​​អាហារ​​នេះ​​ ​កើតឡើង​ពី​ការ​ឆ្លៀត​ឱកាស​​របស់​អាជីវករ​មួយ​ចំនួន ហើយ​ក៏​មាន​ពាក់ព័ន្ធ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ពី​ខាង​ក្រៅ​ផង​ដែរ។

លោក​លើកឡើងយ៉ាងដូច្នេះ​​ថា «ពិតជា​មាន​អាជីវករ​ខ្លះ​​បាន​ឆ្លៀតឱកាស ដើម្បី​កេងប្រវ័ញ្ច​ពីភ្ញៀវទេសចរ ប៉ុន្តែ​ក៏​មានពាក់ព័ន្ធ​​អាជីវករ​ចល័ត​ពី​ខាងក្រៅ​ដែល​លក់​​កួកជេ​ម្ហូប នៅក្នុង​ឱកាសថ្ងៃឈប់​សម្រាក​ឬ​មាន​​បុណ្យ​ទាន​ដែល​មាន​ទេសចរ​បុក​មក​លេង​ច្រើន»។

បន្ថែមពីការ​ពន្យល់​ហេតុផលខាងលើ លោក​អភិបាល​ខេត្តក៏​បាន​ស្នើ​ឲ្យ​អ្នកទេសចរ​គួរ​​ជជែក​ពី​តម្លៃ​ឲ្យបាន​​មុន ចរចា​គ្នា​ចៀសវាង​​កើតមាន​​បញ្ហា​ ខណៈ​ដែល​លោក​មើល​ឃើញ​ជាទូទៅ​ថា នៅតំបន់​ទេសចរណ៍​ចៀសមិន​ផុតទេ តម្លៃ​អាច​ថ្លៃបន្តិច​។

លោក​អះអាង​ថា គ្រឿង​សមុទ្រ​នៅខេត្តកែប​ភាគ​ច្រើន​រក​បាន​ដោយ​ធម្មជាតិមិន​សូវ​​នាំ​ចូល​ទេ ហើយ​​ថ្ងៃបុណ្យទាន​កាល​ណា​​​មាន​តម្រូវការខ្ពស់ ​ធ្វើឲ្យទំនិញ​ឡើង​ថ្លៃ។

យ៉ាងណាមិញ បើតាមលោកអភិបាល​ខេត្ត​ អាជ្ញាធរ​ក៏​បាន​រៀបចំ​យន្តការ​ត្រួត​ពិនិត្យ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​ជា​ប្រចាំ លើការ​​គ្រប់គ្រង​តម្លៃម្ហូប​អាហារ​ឲ្យ​បាន​សមរម្យ ​ដើម្បី​ការពារ​​ផល​ប្រយោជន៍​ទាំង​​អាជីវករ​លក់ដូរ​ផង​ និងទេសចរ​​មក​កម្សាន្ត​ផង​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម