Connect with us

ព័ត៌មានជាតិ

សន្និ​បាតបក្ស៖ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ

បានផុស

នៅ

អង្គសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនលើកទី៤៥ អាណត្តិទី៥ វាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និង អភិវឌ្ឍឥតឈប់ឈរ ដែលបានធានាដល់ការពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គសន្និបាត រៀបចំឡើងនៅវិមាន៧មករា ដែលមានអ្នកចូលរួមជាង៣ពាន់នាក់ វាយតម្លៃបែបនេះ ដោយមើលឃើញថា បណ្តាគណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន និងបណ្តាមជ្ឈដ្ឋាននៅកម្ពុជាចម្រើនជឿនលឿនក្នុងសង្គមបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះ និងសម្អាងទៅលើ ស្មារតីលើកកម្ពស់វប្បធម៌សន្ទនា កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្ស នយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើរួមគ្នាជាមួយគណបក្សនយោបាយផ្សេងៗចំនួន ២៧ ទៀត ត្រូវ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសន្និបាត  សុខដុមនីយកម្មរវាងបណ្តាជនជាតិ វប្បធម៌ និងជំនឿសាសនានានាក្នុង សង្គមក៏កាន់តែត្រូវបានពង្រឹងឡើង។

អង្គសន្និបាត បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រការទាំងនេះ បានបញ្ជាក់អំពីវិសាលភាពដ៏ទូលំទូលាយនៃលំហ ប្រជាធិបតេយ្យនិងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជា។

អង្គសន្និបាតក៏បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលត្រូវបាន យកចិត្តទុកដាក់ជំរុញអនុវត្តស្របតាមអភិក្រម “ធ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ធ្វើឱ្យមានសន្ទុះរីក ចម្រើនថ្មីៗទៀតក្នុងគ្រប់ការដ្ឋាននៃការកែទម្រង់។ ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំង ៥ បានធ្វើឱ្យ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការ កសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និង យុត្តិធម៌សង្គម។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានពង្រឹងជាប្រចាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្នុងទិសដៅកសាងសង្គមប្រកបដោយភាពស្អាតស្អំ យុត្តិធម៌ និងភាពថ្លៃថ្នូរ។

គួរឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានស្ថាប័នព័ត៌មានជាង២ពាន់ ដែលអ្នកសារព័ត៌មានប្រមាណ១ម៉ឺននាក់កំពុងបំពេញកិច្ចការងារ។ ចំណែគណបក្សនយោបាយនៅកម្ពុជា មានចំនួនជាង៤០គណបក្សនយោបាយ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម