Connect with us

ព័ត៌មានអន្ដរជាតិ

ថៃតម្រូវឱ្យ​អ្នកដំណើរបរទេស ត្រូវ​បំពេញ «ប័ណ្ណការមកដល់ឌីជីថល» ចាប់​ពីខែឧសភា តទៅ

បានផុស

នៅ

ការិយាល័យអន្តោប្រវេសន៍របស់ប្រទេសថៃ គ្រោង​នឹង​​តម្រូវ​ឱ្យ​អ្នកកាន់លិខិតឆ្លងដែនបរទេស​ទាំង​អស់ ត្រូវ​បំពេញព័ត៌មាន​សម្រាប់ប័ណ្ណការមកដល់ឌីជីថល ចាប់ពី​ថ្ងៃទី ១ ខែឧសភា តទៅ​។ នេះបើតាម​ការរាយការណ៍​របស់​សារព័ត៌មាន​ The Strait Times ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្ញៀវបរទេស​ដែលចូល​មកដល់ ឬចាកចេញពីប្រទេសថៃ តាមផ្លូវ​អាកាស ​គោក ឬ​សមុទ្រ ត្រូវតែបំពេញ​ប័ណ្ណ ​ឈ្មោះថា ឯកសារ TM6 តាមអ៊ិនធឺណិត។ ​ការទាមទារ​នេះ​ អនុវត្តចំពោះអ្នកដំណើរបរទេសទាំងអស់ រួមទាំងអ្នកដែលមកពីប្រទេស​ទទួល​បាន​ការ​លើកលែងទិដ្ឋាការដូចជា ឥណ្ឌូណេស៊ី វៀតណាម និងសិង្ហបុរី។ យ៉ាងណា​មិញ​ អ្នក​កាន់លិខិតឆ្លងដែនថៃទាំងអស់ ត្រូវបានលើកលែងពីដំណើរការនេះ។

​ប័ណ្ណឌីជីថល​ TM6 ​ដែលនឹង​ត្រូវ​ប្រើ​ជំនួស​ប័ណ្ណជា​ក្រដាសនាពេល​បច្ចុប្បន្ន​ នឹងមិនគិតថ្លៃនោះ​ទេ។ អ្នកធ្វើដំណើរ នឹងត្រូវបានតម្រូវឱ្យផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួន និងការធ្វើដំណើរ រួមទាំងព័ត៌មានលិខិតឆ្លងដែន និងអាសយដ្ឋានស្នាក់នៅនៅ​ថៃ។

ជុំវិញ​កិច្ចការនេះ អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​កីឡាថៃ លោក Mongkon Wimonrat បាន​បញ្ជាក់​ពី​ការ​ផ្លាស់ប្តូរ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ។

​​មន្រ្តីក្រសួងទេសចរណ៍ថៃ បាន​លើកឡើងថា​ ប័ណ្ណឌីជីថល TM6 គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់​អាជ្ញាធរថៃ ដើម្បីកែលម្អការតាមដានភ្ញៀវទេសចរក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ ​ ការដាក់ឱ្យប្រើប្រាស់​ប័ណ្ណឌីជីថលនេះ ក៏មានគោលបំណងស្តារទំនុកចិត្តលើបញ្ហា​សន្តិសុខ​ថៃផងដែរ​ ជាពិសេសក្នុងចំណោមអ្នកទេសចរចិន បន្ទាប់ពីករណីជួញដូរមនុស្សលើ​តួសម្ដែង​ចិន​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​លើ​សុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម