Connect with us

ព័ត៌មានជាតិ

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

បានផុស

នៅ

ក្រសួងធម្មតាកំពុងពិនិត្យចាត់វិធានការលើបុគ្គលហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត ដែលបាននិយាយរិះគន់ដល់ព្រះសង្ឃថាជាបន្ទុករបស់ពលរដ្ឋ ហើយព្រះត្រៃបិដកជាបិដកមិនគ្រប់ទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក ឆាត សុឆេត ថាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៧ ខែមករា នេះថា​​ក្រសួងបានឃើញពីករណីដែលបុគ្គលតាំងខ្លួនជាអ្នកសាសនាខាងលើបាននិយាយលើបណ្ដាញសង្គម ហើយក្រសួងក៏បានស្រាវជ្រាវរកឃើញថាក្រុមបុគ្គលនេះបានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃនិងបានប្រតិបត្តិសាសនា។ លោកថានៅពេលនេះក្រសួងកំពុងពិនិត្យចាត់វិធានការលើបុគ្គលនេះហើយ។​

លោកថា៖ «យើងដឹងហើយថាប្រជាពលរដ្ឋ​គ្រប់រូបទាំងអស់មានសិទ្ធិសេរីភាពក្នុងជំនឿប៉ុន្ដែមិនបង្ករូបភាពអសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ការលើកឡើងរបស់គាត់វាពិតជាប៉ះពាល់ដល់សតិអារម្មណ៍​របស់ពុទ្ធសាសនិករបស់យើងជាង៩០% ជាពិសេសគឺប៉ះពាល់ដល់គុណតម្លៃរបស់ព្រះសង្ឃ»។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក ឆាត សុឆេត

ការលើកឡើងរបស់ក្រសួងធម្មការនៅពេលនេះគឺបន្ទាប់ពីមានវីដេអូមួយកាលពីថ្ងៃទី២៣ ខែមករា ដែលបុគ្គលតាំងខ្លួនជា សាស្តា សក្ខី ភគវន្ត បានលើកឡើងថា ព្រះសង្ឃបួសក្លាយជាទម្ងន់ អំពល់ទុក្ឋដល់ពុទ្ធបរិស័ទ។  

ជននេះលើកឡើងថា៖ «នៅក្នុងសម័យកាលយើងនេះវាឈានទៅរកសេចក្ដីវិនាសនៃសាសនាហើយ បួសជាសង្ឃលំបាករស់នៅ។ យើងពិបាកនឹងអាស្រ័យចង្ហាន់ ស្រណោះដល់ពុកម៉ែបងប្អូនតាមភូមិតាមស្រុកដែលធ្វើកិច្ចការងារហើយត្រូវចិញ្ចឹមព្រះសង្ឃដែលពេញកម្លាំងនេះ»។

បុគ្គលនេះក៏ធ្លាប់លើកឡើងថាព្រះត្រៃបិដកដែលកំពុងប្រើប្រាស់សព្វថ្ងៃគឺជាបិដកមិនគ្រប់ទឹកផងដែរ។

ក្រោយការលើកឡើងនេះមហាជន និងព្រះសង្ឃបានប្រតិកម្មជាបន្តបន្ទាប់លើបុគ្គលខាងលើ។ ក្នុងនោះព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានបង្ហោះលើហ្វេសបុកផេករបស់ព្រះអង្គដោយមានសង្ឃដីកាថារឿងបួសមិនកើតជារឿងរបស់ខ្លួនឯងមិនគួរយករឿងនេះមកបង្អាប់បង្អោនព្រះសង្ឃទេ។

ព្រះអង្គ គូ សុភាព លើកឡើងថា៖«រឿងញោមមានប្រពន្ធកូន បួសមិនកើត ជារឿងរបស់ញោម មិនគួរបង្អាប់បង្អោនព្រះសង្ឃទេ។ ព្រះរតនត្រ័យមាន ៣ គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មិនមែនព្រះពុទ្ធ ព្រះធម៌ ឧបាសកទេ»

ចំណែក ព្រះធម្មវិជ្ជា ជួន កក្កដា គង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ដែលបានមើលថែទាំបណ្ដុះបណ្ដាលព្រះសង្ឃជិត៥ពាន់អង្គក្នុងរយៈពេល១០ឆ្នាំមកនេះក៏មានថិរដីកាផងដែរថាការលើកឡើងរបស់បុគ្គលខាងលើគឺខុសធ្ងន់ណាស់ ហើយថែមទាំងមើលងាយដល់សុទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ជាន់ឈ្លីពុទ្ធវចនមើលងាយអ្នកប្រាជ្ញរបស់ខ្មែរ​ក្រុមជំនុំព្រះត្រៃបិដក ដែលលោកខិតខំប្រឹងដើម្បីព្រះត្រៃបិដក​នេះឡើងទៀត។

ព្រះបានសរសេរលើហ្វេសបុកផេករបស់ព្រះអង្គថា៖«សូមចម្រើនពរដល់ញោមអាជ្ញាធរដែលពាក់ពន័្ធមេត្តាចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គល​ ដែលប្រមាថមើលងាយលើព្រះពុទ្ធសាសនា​ ដែលជាសាសនារបស់រដ្ឋម្នាក់នេះផង»

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤៣ កថាខណ្ឌទី៣បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ បន្ថែមលើនេះក្រមព្រហ្មទណ្ឌកម្ពុជាក៏បានការពារដល់សាសនារបស់រដ្ឋនេះផងដែរ។ ក្នុងមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី អាចប្រឈមនឹងដាក់ទោសពន្ធនាគារពី ១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ដល់១សែនរៀល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទីutes មុន

Ryan Garcia នឹង​ឡើង​សង្វៀន​វិញ​ក្នុងការប្រកួតជាផ្លូវការនៅខែឧសភា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

កិច្ចព្រមព្រៀង​ហាម៉ាស-​អ៊ីស្រាអែល៖ ជនជាតិ​ប៉ាឡេស្ទីនត្រូវ​អនុញ្ញាត​ឲ្យត្រឡប់​ទៅ​ហ្គាហ្សា​ស្ទ្រីបវិញ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ប្រាក់ចំណេញឧស្សាហកម្មចិន​ បន្តធ្លាក់ចុះ​ក្នុងឆ្នាំ​២០២៤ ពោលគឺ ៣ ឆ្នាំជាប់​ៗគ្នា​

សេដ្ឋកិច្ច២៤ នាទីutes មុន

ធនាគារ ABA និងក្រុមហ៊ុន Charge+ Cambodia បានសហការដើម្បីសម្រួលការទូទាត់ប្រាក់ និងជំរុញកំណើនស្ថានីយសាកថ្មរថយន្តអគ្គិសនី

ព័ត៌មានជាតិ២៦ នាទីutes មុន

ប.ស.ស ៖ អ្នកបម្រើការងារក្នុងផ្ទះ មានសិទ្ធិទទួលបានការគាំពារពី ប.ស.ស ទាំងបីផ្នែក ដូចកម្មករ-និយោជិតដែរ

សន្តិសុខសង្គម២២ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានជាតិ៥ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ជីវិតកម្សាន្ដ១ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ចរាចរណ៍២០ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ៖ មិនយូរមិនឆាប់​ អាមេរិក នឹងបានទឹកដីថ្មីៗបន្ថែម ពង្រីកខ្លួនធំជាងនេះ 

Sokha Hotels

ព័ត៌មានពេញនិយម