Connect with us

ព័ត៌មានជាតិ

អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្តចាត់កម្លាំងនគរបាលប៉ុស្តិ៍ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយបញ្ហាផ្សេងៗ

បានផុស

នៅ

អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​បន្ត​ចាត់​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ខ្នង​ផ្ទះ ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​នាយ​ប៉ុស្តិ៍​ក្រាំងធ្នង់ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​ណែនាំ​ពី លោក​វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ​នគរបាល​ខណ្ឌ បាន​ចាត់​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ខ្នង​ផ្ទះ​នៅ​មូលដ្ឋាន​ភូមិ​ជាងទង កាលពី​វេលា​ម៉ោង ០៨ និង ៣០ នាទី ថ្ងៃ​ទី ២៦ ខែមករា ឆ្នាំ ២០២៥ និង​បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ផល​ប៉ះពាល់ នៃ​គ្រឿងញៀន បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​ផ្សេងៗ និង​សហការ​ផ្សព្វផ្សាយ​អប់រំ ឬ សហការ​ធ្វើ​វេទិកា​បាន​ចំនួន ០១ លើក មាន​មនុស្ស ឬ សិស្ស​ចូលរួម ចំនួន ៧២ នាក់ ស្រី​ចំនួន ៤០ នាក់។

ដោយឡែក​នៅ​ថ្ងៃ​ដដែល គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ឃ្មួញ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ឃ្មួញ ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​តាម​ខ្នង​ផ្ទះ នៅ​មូលដ្ឋាន​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​បាន​ចំនួន ០១ ខ្នង​ផ្ទះ មាន ២៦ បន្ទប់​ជួល មនុស្ស​ស្នាក់ ២៦ គ្រួសារ មនុស្ស​សរុប​ចំនួន ៨៩ នាក់ ស្រី ៥៥ នាក់ អាយុ ១៨ ឆ្នាំ​ឡើង ៨០ នាក់ ស្រី ៥៣ នាក់ និង​បាន​ផ្សព្វផ្សាយ​គោល​នយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ផល​ប៉ះពាល់ នៃ​គ្រឿងញៀន បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​ផ្សេងៗ និង​សហការ​ផ្សព្វផ្សាយ​អប់រំ ឬ​ សហការ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ផុត​សុពលភាព​ និង​គ្រប់​អាយុ​ ១៥ ​ឆ្នាំ ​អញ្ជើញ​មក​ថត​អត្តសញ្ញាណប័ណ្ណ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួញ ខណ្ឌ​សែន​សុខ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម