KPT+
ជោគជ័យស្រមោលដែលក្រោយមកធ្វើឲ្យ «បាក់ទឹកចិត្ត»ឈានដល់ក្រោកលែងរួច
យុវជន យុវនារីជាច្រើនក្នុងពេលបច្ចុប្បន្ននិយមណាស់ជោគជ័យផ្លូវកាត់ឬល្អមើលសម្បកក្រៅ។ អ្នកធ្វើការលើជំនួញខ្លះមានក្រុមហ៊ុនច្រើនហើយមិនប្រាកដថាអាជីពអ្វី ផលិតផលអ្វី សេវាកម្មអ្វីឲ្យតែបានតំណែងខ្ពស់ ឬឈ្មោះថា CEO។
ការឈានឡើងរហ័ស ល្បីឈ្មោះតែគ្មានគុណភាព ជាគ្រឿងសម្លាប់ខ្លួនឯងព្រោះខ្លួនឯងដឹងច្បាស់ពីស្គរប្រហោងក្នុងពេលនៅម្នាក់ឯង ដូចពាក្យសុភាសិតចាស់ៗលើកឡើងថា កុហកគេបានកុហកខ្លួនឯងឯណាបាន?
សិល្បករជាច្រើន បានប្រើប្រាស់បណ្តាញសង្គមលើ គ្រប់វិធី គ្រប់មធ្យោយ គ្រប់ល្បិចទាក់ទាញយក Likes ទាំងជំនាញវិជ្ជាជីវៈមិនរឹងមាំ មិនបានដុសខាត់ និងមិនរឺកចម្រើនព្រោះចំណាយពេលបង្កើនស្រមោលជោគជ័យក្លែងក្លាយ ដែលក្រោយមកពួកគេនឹងបញ្ឈប់ការរីកចម្រើនក្នុងអាជីពឬវិជ្ជាជីវៈត្រឹមប៉ុណ្ណេះឯង ព្រោះយកចិត្តទុកដាក់ខ្លាំងចំពោះស្រមោលលើបណ្តាញសង្គមដែលជារូបភាពបំភ័ន្តមិនពិតនិងពង្វក់សតិ។
អ្វីទៅជាធាតុពិត នៃជំនាញវិជ្ជាជីវៈ?
តើអ្នកលក់ផលិតផល ឬអ្នកកេងចំណេញពីការកុហកបោកបញ្ឆោត? ខ្លួនឯងដឹងច្បាស់ជាងអ្នកផ្សេងណាទាំងអស់។ ប្រការនេះហើយដែលនៅប្រទេសថៃនិងចិន មានករណីសម្លាប់ខ្លួនច្រើនក្នុងចំណោមមនុស្សវ័យក្មេង ទាំងដែលមើលពីក្រៅទៅដូចជាកំពុងជោគជ័យខ្លាំង តែធាតុពិតស្រមោលជោគជ័យបន្លំភ្នែក មិនបានធ្វើឲ្យសាមីខ្លួនមានមោទនភាពពិតប្រាកដឡើយ។ ថ្ងៃណាមួយគេនឹងនឿយណាយ នឿយហត់ចំពោះការប្រើជីវិតបែបនេះ?
ធាតុពីនៃជោគជ័យក្នុងវិជ្ជាជីវៈគឺ បានធ្វើត្រឹមត្រូវតាមមុខការ វិជ្ជាជំនាញ មានក្រមសិលធម៌ ហើយខ្លួនឯងដឹងខ្លួនឯង មានទំនុកចិត្តចំពោះខ្លួនឯង។
ប្រសិនអ្នកជាអ្នកនិពន្ធម្នាក់ បែរជាល្បីខ្លាំងលើបណ្តាញសង្គម តែរឿងសរសេរមិនកើត គ្មានប្រលោមលោកមួយចេញរួច ឬចេញដែរតែគ្មានគេឲ្យតម្លៃ ល្បីព្រោះស្លៀកពាក់ស្អាតបាត តុបតែងដូចតារា ឬល្បីព្រោះមានស្វាមីជាកំពូលអ្នកមាន ឬល្បីព្រោះសរសេរល្បះស៊កសៀតបញ្ឆេះទឹកចិត្តយុវវ័យតើនេះជាវិជ្ជាជីវៈជោគជ័យ ឬបណ្តាញសង្គមជោគជ័យ?
បើអ្នកជាIdolព្រោះចាប់បានឱកាសរៀបការជាមួយកូនអ្នកមាន ហើយមនុស្សម្នាហៅអ្នកថាidolទាំងដែលខ្លួនឯងមិនមានជំនាញ ថាជាវិជ្ជាជីវៈអ្វីឲ្យប្រាកដពាក្យIdolនោះចូលមកលើកទឹកចិត្តឬវាយប្រហារទៅ។
ទំាងនេះហើយដែលបង្កើតនូវការបាក់ទឺកចិត្តនៅចុងបញ្ចប់។ យុវវ័យគួរចំណាយពេលដុសខាត់វិជ្ជជីវៈ មូលដ្ឋានគ្រឹះនិងទេពកោសល្យមិនឈប់ឈរ បញ្ចេញស្នាដៃពិតរបស់ខ្លួនឯង និងកុំប្រញាប់ចង់បានកិត្តិនាមពេក ប្រសិនបើមិនទាន់មានអ្វីជាដុំកំភួននៅឡើយ ព្រោះជោគជ័យស្រមោលឬជោគជ័យតាមរដូវកាលបង្កនូវការបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរនៅពេលការពិតបង្ហាញខ្លួន៕
ប្រែសម្រួល៖ហាណា
ចុចអាន៖លក្ខណៈពិសេស ៧ យ៉ាង បង្ហាញថា មនុស្សម្នាក់រឹងមាំពិតប្រាកដ
ចុចអាន៖យុទ្ធសាស្ត្របង្កើតយីហោកាហ្វេឲ្យអតិថិជនជាប់ចិត្ត និងស្គាល់ច្រើន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ