Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះធ្វើរដ្ឋបាល ក្រោយស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន

បានផុស

នៅ

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ ចុះ​ប្រមូល​ជនអនាថា​ស្នាក់​នៅ​តាម​ទី​សាធារណៈ​ដែល​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន និង​មុខសញ្ញា​លួច បាន​ចំនួន ៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ប្រតិបត្តិការ​នេះ​នៅ​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​នៅ​ភូមិ ៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ លោក កៅ សា​រ៉ាវុធ អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ ដោយ​មាន​ការ​ចូលរួម​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រោយចង្វារ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ជ្រោយចង្វារ រួម​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​ម្ដុំ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ថិតនៅ​ភូមិ ៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ជា​លទ្ធផល គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ បាន​ប្រមូល​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន និង​មុខសញ្ញា​លួច បាន​ចំនួន ៤ នាក់ ក្នុង​នោះ (ប្រុស ៣ នាក់ ស្រី ១ នាក់​) រួម​ទាំង​វត្ថុតាង​មួយ​ចំនួន។

បច្ចុប្បន្ន មុខសញ្ញា​ទាំង ៤ នាក់ និង​វត្ថុតាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ចែង​អនុវត្ត​តាម​នីតិវិធី​បន្ត៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម២ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម