Connect with us

ជីវិតកម្សាន្ដ

មូលហេតុពិត Huang Xiaoming និង Angelababy លែងលះ ទោះគូស្នេហ៍មិនបានទម្លាយក្ដី

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Zhengyi Group ដែលមានរហស្សនាមថា Monster online បានធ្វើឲ្យឧស្សាហកម្មកម្សាន្តមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់បានបង្ហាញពីមូលហេតុពិតនៃការលែងលះរបស់ Huang Xiaoming និង Angelababy ។ បុគ្គល​រូប​នេះ​បញ្ជាក់​ថា ជន​ទី​៣​មិន​មែន​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យគូស្នេហ៍​មាស​ប្រាក់​បែកបាក់​គ្នា​ទេ នោះគឺ​រឿង​លុយកាក់ ។

Huynh Hieu Minh គឺជាតារាសម្តែងជើងចាស់ក្នុងឧស្សាហកម្មកម្សាន្ត មានទស្សនវិស័យវិនិយោគទូលំទូលាយ ប៉ុន្តែក៏ចូលចិត្តប្រថុយប្រថានផងដែរ។ ចំណែក Angelababy វិញ ថ្វីដ្បិតតែនាងជោគជ័យក្នុងវិស័យភាពយន្ត ដោយសារការជួយពីស្វាមី ប៉ុន្តែនាងចង់បានស្ថិរភាព។

ភាពខុសគ្នាដ៏ធំនៅក្នុងទស្សនៈហិរញ្ញវត្ថុលើគម្រោង និងផែនការវិនិយោគ ជារឿយៗបណ្តាលឲ្យអ្នកទាំងពីរឈ្លោះប្រកែកគ្នា។ ទោះបីជាគម្រោងនេះមិនមានផលចំណេញក៏ដោយ ក៏ការខ្វែងគំនិតគ្នារវាងអ្នកទាំងពីរនឹងកាន់តែធំឡើង។ មនុស្ស​ដែល​មិន​ប្រថុយ​ប្រថាន​ដូច Angelababy មិន​ពេញ​ចិត្ត​នឹង​គម្រោង​អាជីវកម្ម​របស់​ស្វាមី​នាង​ទេ។ យូរៗទៅ ទស្សនៈផ្សេងគ្នាលើជីវិតបានធ្វើឲ្យអ្នកទាំងពីរសម្រេចចិត្តដើរតាមផ្លូវរៀងៗខ្លួន។

នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៥ Huang Xiaoming និង Angelababy បានរៀបចំពិធីមង្គលការដ៏ប្រណីតតម្លៃ ២០០លានយ័ន(២៧លានដុល្លារ) បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល ៦ ឆ្នាំ។ នៅឯពិធីមង្គលការ តួសម្តែងប្រុសបានផ្តល់ការសរសើរជាច្រើនដល់ភរិយា ហើយហៅនាងថាជាព្រះនាងថែមទៀតផង។

យ៉ាងណាមិញ ក្រោយរៀបការបាន ៧ ឆ្នាំ និងមានកូនប្រុសដ៏គួរឲ្យស្រលាញ់ គូស្នេហ៍ស្រាប់តែប្រកាសលែងលះគ្នាដោយបន្សល់ត្រឹមខ្លីៗនៅលើបណ្តាញសង្គម។ គូស្នេហ៍​ដ៏​ល្បី​មួយ​គូ​នេះ​បាន​សរសេរ​និង​ដាក់​ស្លាក​ឈ្មោះ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ Weibo ផ្ទាល់​ខ្លួន​ថា «អរគុណ​សម្រាប់​អ្វី​គ្រប់​យ៉ាង​ក្នុង​អតីតកាល ហើយ​អនាគត​គឺ​នៅ​តែ​ជា​គ្រួសារ»។ ការលែងលះដ៏រំជើបរំជួលរបស់ពួកគេ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បើទោះបីជាគូស្នេហ៍មួយគូនេះ ធ្លាប់មានពាក្យចចាមអារ៉ាមថាមានបញ្ហាអាពាហ៍ពិពាហ៍ជាច្រើនលើកមុនក៏ដោយ។

តារាសម្ដែងទាំងពីរធ្លាប់ត្រូវគេចាត់ទុកថា ជាគូស្នេហ៍ដ៏ស្រស់ស្អាតបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ ដូច្នេះហើយ បើទោះបីជាអ្នកទាំងពីរបានបែកគ្នាជាច្រើនឆ្នាំហើយក៏ដោយ ក៏អ្នកគាំទ្រនៅតែងឿងឆ្ងល់អំពីហេតុផលពិតប្រាកដថា ហេតុអ្វីបានជាពួកគេដើរផ្លូវបំបែកបែបនេះ។

ក្នុង​អំឡុង​ពេល​រៀប​ការ​ដំបូង​របស់​ពួក​គេ Huynh Hieu Minh តែង​តែ​ចែក​រំលែក​អារម្មណ៍​ចំពោះ​ភរិយា​តាម​បណ្ដាញ​សង្គម។ ចំណែក​តារា​ស្រីវិញ នាង​ក៏​តែង​បង្ហោះ​ទំនាក់ទំនង​ជាមួយ​ស្វាមី​ជា​ញឹក​ញាប់។ ទោះជាយ៉ាងណាក៏ដោយយូរៗ ទៅទំនាក់ទំនងរបស់ពួកគេចាប់ផ្តើមផ្លាស់ប្តូរ។ Huang Xiaoming បានបង្ហាញនៅក្នុងបទសម្ភាសន៍មួយថា Angelababy ចាប់ផ្តើម អវត្តមានជាញឹកញាប់។ មានថ្ងៃខ្លះដែលនាងមិនបានមកផ្ទះ ដោយសារនាងរវល់នឹងការថតរឿង និងចូលរួមកម្មវិធីទូរទស្សន៍ ធ្វើឲ្យលោកមានអារម្មណ៍ឯកា និងអស់សង្ឃឹម។ តារាប្រុសរូបនេះក៏បានចែករំលែកអត្ថន័យលាក់កំបាំងដែលគាត់ចាប់ផ្តើមដឹងថាវាពិបាកណាស់ក្នុងការចាប់យកចិត្តសាស្ត្ររបស់ស្ត្រី។

Angelababy គឺជាស្ត្រីដែលមានមហិច្ឆតា។ នាងបានចែករំលែកជាច្រើនដងថា នាងមិនចង់ពឹងផ្អែកលើអ្នកដទៃ និងចង់អភិវឌ្ឍអាជីពផ្ទាល់ខ្លួន។ ដំបូងឡើយ Huang Xiaoming បានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយប្រពន្ធរបស់គាត់។ ជាមួយនឹងតំណែងរបស់គាត់ តារាសម្តែងរូបនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យក្តីស្រមៃនាងក្លាយជាការពិត។ ជាងនេះគេលេចឮថា លោកគឺជាប្រភេទមនុស្ស​អភិរក្ស​និយម និងចង់​បាន​ប្រពន្ធ​ប្រពៃណី​ដែល​ឲ្យ​តម្លៃ​គ្រួសារ ហើយ​ដាក់​គាត់​នៅ​កណ្តាល។

ទន្ទឹមនឹងនេះដែរ ភរិយាបានប្រញាប់ប្រញាល់ត្រលប់ទៅសម្ដែងវិញត្រឹមតែ ៣ ខែបន្ទាប់ពីការសម្រាលកូន ដោយបង្ហាញពីមហិច្ឆតាអាជីពរបស់នាងធំប៉ុនណា។ ការអភិវឌ្ឍន៍របស់ Angelababy នៅក្នុងពិភពកម្សាន្តដោយអចេតនាបានប្រឆាំងនឹងការចង់បានរបស់ស្វាមីសម្រាប់ភរិយាដ៏ល្អម្នាក់។ ប្រព័ន្ធផ្សព្វផ្សាយចិនបានវាយតម្លៃថា នេះប្រហែលជាហេតុផលដ៏សំខាន់បំផុតដែលនាំឲ្យគូស្នេហ៍មួយគូនេះដើរតាមផ្លូវដាច់ដោយឡែកពីគ្នា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម