ព័ត៌មានអន្ដរជាតិ
លោក Yoon ត្រូវចោទប្រកាន់ផ្លូវការពីបទ«អំពើបះបោរ»ដែលប្រឈមទោសប្រហារជីវិតឬជាប់ទោស១ជីវិត
អគ្គរដ្ឋអាជ្ញានៃតុលាការក្រុងសេអ៊ូលបានចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ពីបទបះបោរជាផ្លូវការ នៅពេលដល់កំណត់ត្រូវដោះលែងត្រឹមថ្ងៃចន្ទនេះពីការឃុំខ្លួនបណ្តោះអាសន្នដើម្បសាកសួរចម្លើយនៅតុលាការក្រុងសេអ៊ូល។

ការចោទប្រកាន់បទល្មើស «បះបោរ» ដែលអាចនឹងធ្វើឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol មានទោសប្រហារជីវិត ឬក៏មានទោសជាប់ពន្ធនាគារពេញ១ជីវិត នៅពេលការស៊ើបអង្កេតរកឃើញថា គាត់មានពិរុទ្ធភាពលើការប្រកាសច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។
នយោបាយប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងវិបត្តិចាប់តំាំងពីប្រធានាធិបតី Yoon Suk Yeol បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដើម្បីបង្ក្រាបបក្សប្រឆាំងកាលថ្ងៃទី៣ខែធ្នូ២០២៤ ប៉ុន្តែត្រូវសភាបោះឆ្នោតទម្លាក់ច្បាប់នោះតនៅប៉ុន្មានម៉ោងក្រោយមក។
លោក Yoon ត្រូវបានចាប់ខ្លួនដ៏ចម្រូបចម្រាសកាលពីថ្ងៃទី១៥ខែមករា ដោយការិយាល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO)។ បន្ទាប់ពីការឃុំខ្លួននៅទីនោះផុតរយៈពេល៤៨ម៉ោង ដោយលោក Yoon ប្រើប្រាស់សិទ្ធិរក្សាភាពស្ងប់ស្ងាត់ និងបដិសេធការសហការជាមួយ CIO រដ្ឋអាជ្ញាធរតុលាការក្រុងសេអ៊ូលក៏ចេញដីកាឃុំខ្លួនបន្តដើម្បីសាកសួរចម្លើយ។
ប្រធានាធិបតីដែលត្រូវព្យួរអំណាច លោក Yoon Suk Yeol ដែលបានបដិសេធសហការជាមួយអង្គភាពអនុវត្តច្បាប់នានាក្នុងការឆ្លើយបំភ្លឺ ដោយការអះអាងថា អង្គភាពទាំងនោះមិនមានអំណាចអនុវត្តលើរូបលោកជាប្រធានាធិបតីក្នុងអំណាចឡើយ។ ក្រោយតុលាការក្រុងសេអ៊ូលឃុំខ្លួន លោក Yoon ដែលធ្លាប់បដិសេធចូលរួមសវនាការរបស់តុលាការធម្មនុញ្ញដោយព្រួយបារម្ភចំពោះសុវត្ថិភាពនោះ ក៏បានសម្រេចចិត្តសហការជាមួយតុលាការធម្មនុញ្ញក្នុងការចូលសវនាការវិញ។
ក្រោយការចេញដីកាចោទប្រកាន់នោះ លោក Han Min-soo អ្នកនាំពាក្យតកណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងដ៏ធំ បាននិយាយថា ៖«ការដាក់ទោសមេគំនិតនៃអំពើបះបោរនៅទីបំផុតឥឡូវនេះចាប់ផ្តើម»។ យោងតាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទនេះ។
ទោះជាបែបណា ក្រុមអ្នកច្បាប់របស់ប្រធានាធិបតី Yoon បានរិះគន់ចំពោះការចោទប្រកាន់នេះនិងបានសន្យាលាតត្រដាងភាពខុសច្បាប់ក្នុងការស៊ើបអង្កេតនោះ។
បច្ចុប្បន្ននេះ តុលាការធម្មនុញ្ញដែលមានសមាជិកចៅក្រម៨រូបនៃសមាជិកចៅក្រមសរុប៩រូប បានដំណើរការនីតិវិធីសវនាការព្យួរអំណាចរបស់ លោក Yoon Suk Yeol ហើយសាលក្រមរបស់តុលាការធម្មនុញ្ញគ្រោងនឹងចេញនៅក្នុងខែមីនា២០២៥។ សាលក្រមតុលាការធម្មនុញ្ញគឺមានតែរឿងពីរប៉ុណ្ណោះគឺប្រគល់អំណាចឲ្យលោក Yoo វិញ ឬក៏តម្កល់ការព្យួរអំណាចរបស់សភាជាផ្លូវការ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី