Connect with us

ជីវិតកម្សាន្ដ

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

បានផុស

នៅ

ស្របពេលដែលពិធីបុណ្យប្រពៃណីចូលឆ្នាំចិន២០២៥ នឹងឈានចូលមកដល់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្អែកនេះតារាសម្តែង សួង សាខារ៉ានីត បានចេញមកអំពាវនាវដល់មហាជនក៏ដូចជាប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើងក្នុងនៅពេលដុតក្រដាសសែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខអំពាវនាវរបស់តារាសម្តែងស្រីរូបស្រស់សួង សាខារ៉ានីត ដោយកត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំនៅក្នុងឱកាសនៃពិធីសែនចូលឆ្នាំចិននេះ តែងតែកើតមានករណីអគ្គិភ័យជាបន្តបន្ទាប់ ដែលបណ្តាលមិនពីការទ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋមួយចំនួន ដែលជាប់សែស្រឡាយចិននៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន។

តារាសម្តែងក្នុងរឿង”កូនក្រក” ស្រីស្អាត សួង សាខារ៉ានីត បានបញ្ចេញសំណេរនៅលើបណ្តាញសង្គម ដោយការអំពាវនាវនិងដាស់តឿនស្មារតីចំពោះប្រជាពលរដ្ឋថា “សូមបងប្អូនប្រុងប្រយ័ត្នភ្លើងព្រោះខ្យល់ខ្លាំងណាស់ ពិសេសនៅពេលដុតក្រដាសសែន”។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន២០២៥ នឹងឈានចូលមកដល់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្អែកនេះ ខណៈប្រជាជនចិនរួមទាំងបងប្អូនជនជាតិខ្មែរដែ លមានជាប់សាច់ឈាមសែស្រឡាយចិននៅកម្ពុជា នាំគ្នាត្រៀមរៀបចំពិធីបុណ្យនេះជាបណ្ដើរៗដើម្បីអបអរឆ្នាំថ្មីប្រពៃណីរបស់ជនជាតិចិន៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម