Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

បានផុស

នៅ

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក​នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងប្រធានស្នាក់ការប្រចាំតំបន់ទាំងអស់ របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារ ដែលអានដោយ លោក ឧត្តមសេនីយ៍ឯក សៀង សេន និងការលើកឡើងអំពីបញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់នាយកដ្ឋាន លោក​ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានឯកភាពទាំងស្រុងនូវរបាយការណ៍របស់នាយកដ្ឋាន។

ក្នុងឱកាសនេះដែរ លោក​ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍​ថា

១/ កោតសរសេីរ​ ថ្នាក់ដឹកនាំ​នាយកដ្ឋាន ក្នុងការលើកទឹកចិត្តដល់មន្ត្រីនៅបណ្តាស្នាក់ការទាំងអស់ និងក៏បានកោតសរសើរពីកិច្ចសាមគ្គីភាពផ្ទៃក្នុងដ៏ល្អរបស់នាយកដ្ឋាន ។

២/ លើកទឹកចិត្តឱ្យបញ្ចេញយោបល់ក្នុងកិច្ចប្រជុំ និងផ្លាស់ប្តូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ និងមន្ត្រី ។

៣/ ប្រធាន និងមន្ត្រីនៅតាមបណ្តាស្នាក់ការ ត្រូវរាយការណ៍ជាប្រចាំ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាប ដោយ

– ត្រូវក្តាប់ឱ្យបាន និងកំណត់គោលដៅ ឬទីតាំងលបលួចបើកល្បែងផ្សងសំណាងខុសច្បាប់ កន្លែងធ្វើសកម្មភាពឆបោកតាមអនឡាញ ល្បែងស៊ីសងខុសច្បាប់ឱ្យច្បាស់លាស់

– ត្រូវក្តាប់ឱ្យបាន គោលដៅលបលួចបើកល្បែងស៊ីសងខុសច្បាប់ ស្ថិតក្រោមស្លាកកាស៊ីណូស្របច្បាប់ ដោយត្រូវបញ្ជាក់ថាទីតាំងនោះមានអាជ្ញាបណ្ណ ឬសុពលភាពឬទេ ។

៤/ ពង្រឹងលើការងាររដ្ឋបាល ដោយពិនិត្យលើឯកសារចេញ-ចូល តាមដាន ឬចុះលេខឱ្យបានច្បាស់លាស់ ។

៥/ សមាសភាពមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្នុងក្រុមប្រតិបត្តិការជំនាញទាំងបួននៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រូវធ្វើរបាយការណ៍សង្ខេប និងធ្វើរបាយការណ៍ឱ្យច្បាស់លាស់ និងស្វែងយល់ពីនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) របស់ក្រុមការងារ ពាក់ព័ន្ធការត្រៀមមុនប្រតិបត្តិការ រង្វង់ពេលប្រតិបត្តិការ និងបញ្ជប់ប្រតិបត្តិការ ឱ្យច្បាស់លាស់ ដែលនឹងត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗ។

៦/ ចំពោះកិច្ចការងារសម្អាតប្រាក់

– ពាក់ព័ន្ធនឹងការងារនីតិវិធី ការធ្វើរបាយការណ៍សន្និដ្ឋានឱ្យបានត្រឹមត្រូវច្បាស់ មុនបញ្ជូនទៅតុលាការ ដោយត្រូវអនុវត្តប្រកបដោយឆន្ទៈ វិជ្ជាជីវៈត្រឹមត្រូវស្មោះត្រង់ ទទួលខុសត្រូវតាមតួនាទីរបស់ខ្លួន

– ឱ្យបង្កើនការយកចិត្តទុកដាក់ករណីសង្ស័យសម្អាតប្រាក់ ពាក់ព័ន្ធការឱ្យបុគ្គលិកបង្កើតគណនីធនាគារចំនួនច្រើន ត្រួតពិនិត្យមើលឱ្យច្បាស់លាស់ ដើម្បីឈានដល់បង្ក្រាប និងបញ្ជូនសំណុំរឿង ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបុគ្គលិកកាស៊ីណូដទៃបានយល់។

ទន្ទឹមនេះដែរ លោក​ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ លោក​នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម