Connect with us

ព័ត៌មានជាតិ

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

បានផុស

នៅ

ប្រធានសមាគមទេវ សក្ខី ភគវន្ត ដែលតាំងខ្លួនឯងជាសាស្តានោះបានចាត់ទុកអ្នកដែលប្រតិកម្មលើការលើកឡើងរបស់ខ្លួនដែលថាបួសជាសង្ឃទម្ងន់ដល់អ្នកស្រុក និងព្រះត្រៃបិដកមិនគ្រប់ទឹកគឺជាមនុស្សល្ងង់ និងអគតិ ហើយឱ្យទៅស្ដាប់ការការនិយាយរបស់ខ្លួនឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាមានប្រតិកម្មពីព្រះសង្ឃចំពោះការលើកឡើងប្រមាថដល់ព្រះសង្ឃយ៉ាងណាក្ដីក៏បុគ្គលដែលមិនដែលបញ្ចេញឈ្មោះពិតរបស់ខ្លួននេះ មិនសុំទោសដែរដោយនៅប្រកាន់ថាការលើកឡើងរបស់ខ្លួនគឺត្រឹមត្រូវ។

ក្នុងវីដេអូដែលបានបង្ហោះលើហ្វេសបុកឈ្មោះ សន្ដិអមតៈ នៅព្រឹកថ្ងៃទី២៨ ខែមករា បុគ្គលខាងលើបាននិយាយថា៖ «ដឹងហើយថាមនុស្សមួយចំនួនគឺមានសតិបញ្ញាខ្សោយ។ ខ្ញុំក៏មិនបន្ទោសដែរ តែអ្នកគួរតែរក្សានូវសេចក្ដីថ្លៃថ្នូរ និងសណ្ឋាប់ធ្នាប់ក្នុងសង្គមដោយជៀសវាងអំពីជម្លោះព្រោះសេចក្ដីល្ងង់របស់ខ្លួន»។

ការលើកឡើងរបស់ជនខាងលើនេះគឺបន្ទាប់ពីព្រះសង្ឃមានប្រតិកម្មជាបន្តបន្ទាប់លើ​ការលើកឡើងរបស់គាត់ដែលបាននិយាយថា ព្រះសង្ឃបួសក្លាយជាទម្ងន់ អំពល់ទុក្ឋដល់ពុទ្ធបរិស័ទ និងត្រូវបានបង្ហោះកាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ។

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានបង្ហោះលើហ្វេសបុកផេករបស់ព្រះអង្គដោយមានសង្ឃដីកាថារឿងបួសមិនកើតជារឿងរបស់ខ្លួនឯងមិនគួរយករឿងនេះមកបង្អាប់បង្អោនព្រះសង្ឃទេ ខណៈព្រះធម្មវិជ្ជា ជួន កក្កដា គង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ការលើកឡើងរបស់បុគ្គលខាងលើគឺខុសធ្ងន់ណាស់ ហើយថែមទាំងមើលងាយដល់សុទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ជាន់ឈ្លីពុទ្ធវចនមើលងាយអ្នកប្រាជ្ញរបស់ខ្មែរ​ក្រុមជំនុំព្រះត្រៃបិដក ដែលលោកខិតខំប្រឹងដើម្បីព្រះត្រៃបិដក​នេះឡើងទៀត។

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ពុទ្ធិកសមាគមកម្ពុជរដ្ឋបានសេចក្ដីថ្លែងការណ៍មួយដោយបង្ហាញ​នូវក្ដីបារម្ភចំពោះបុគ្គលដែលហៅខ្លួនឯងថាជា សាស្តា សក្ខី ភគវន្ត តាំងខ្លួនជាអ្នកពន្យល់ធម៌ដោយប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានព្យាយាម​និយាយបំភាន់ជំនឿ ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យ។

ក្នុងសេចក្ដីថ្លែងការណ៍នោះបានលើកឡើងបន្ថែមថា៖ «បុគ្គលរូបនេះ បានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត មានគំនិត ទុច្ចរិតអាក្រក់ និយាយបកស្រាយបំភាន់ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ ជំនឿ របស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ដែលកំពុងស្ថិតនៅក្នុងសុខដុមនីយកម្មសាសនា ក្រោមម្លប់សន្តិភាពដ៏សុខសាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងគោរពប្រតិបត្តិ លើកស្ទួយនិងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត»។

ពុទ្ធិកសមាគមកម្ពុជរដ្ឋអំពាវនាវដល់ក្រសួងធម្មការ និងសាសនា រួមទាំងគណៈសង្ឃនាយកទាំងពីរគណៈ ធ្វើការកោះហៅបុគ្គលរូបនេះមកទទួលខុសត្រូវចំពោះមុខច្បាប់​ជាធរមាន។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក ឆាត សុឆេត ប្រាប់កម្ពុជាថ្មីកាលពីថ្ងៃទី២៧ ខែមករាថា ក្រសូងកំពុងពិនិត្យវិធានការលើបុគ្គលនេះហើយ។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤៣ កថាខណ្ឌទី៣បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ បន្ថែមលើនេះក្រមព្រហ្មទណ្ឌកម្ពុជាក៏បានការពារដល់សាសនារបស់រដ្ឋនេះផងដែរ។ ក្នុងមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី អាចប្រឈមនឹងដាក់ទោសពន្ធនាគារពី ១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ដល់១សែនរៀល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម