ជីវិតកម្សាន្ដ
យ៉ែម សំអូន ៖ អ្នកឡើងកាន់តែខ្ពស់ គ្រោះកាន់តែច្រើន អ្នកកាន់តែរីកចម្រើន សត្រូវចាំផ្ចាញ់ផ្ចាល
ជាសារមួយដាស់តឿនមហាជនតារាចម្រៀងជើងចាស់លោក យ៉ែម សំអូន បានឲ្យដឹងតាមរយ:សំណេរខ្លីមួយថា បើអ្នកឡើងកាន់តែខ្ពស់ គ្រោះកាន់តែច្រើន អ្នកកាន់តែរីកចម្រើន សត្រូវចាំផ្ចាញ់ផ្ចាលក៏ច្រើនដែរ។
តាមការកត់សម្គាល់តារាចម្រៀងលោក យ៉ែម សំអូនបច្ចុប្បន្នហាក់មានការមមាញឹកខ្លាំងលើអាជីពសិល្ប: ជាពិសេសគឺមុខរបររកស៊ីផ្ទាល់ខ្លួនព្រោះថា លោកគឺមានក្រុមតន្រ្តីសម័យផ្ទាល់ខ្លួននឹងទទួលបានការគាំទ្រជាបន្តបន្ទាប់ ពីមហាជនគ្រប់មជ្ឈដ្ឋាន។ ដោយសារតែកត្តានេះហើយ ទើបជម្រុញឲ្យតារាប្រុសរូបនេះ កាន់តែមានជីវភាពធូរធារនិងហ៊ឺហារមិនចាញ់មិត្តភក្តិរួមជំនាន់ទេ។
ដោយឡែកបើងាកមកចាប់អារម្មណ៍អំពីសម្តីលើកឡើងរបស់លោក យ៉ែម សំអូន ហាក់មានចេតនាបំផុសគំនិតដល់អ្នកគាំទ្រថា អ្នកឡើងកាន់តែខ្ពស់ គ្រោះកាន់តែច្រើនអ្នកកាន់តែរីកចំរើនសត្រូវចាំផ្ចាញ់ផ្ចាលក៏កាន់តែច្រើន ដោយអ្នកទាំងនោះ គឺនៅមិនឆ្ងាយពីយើងឡើយ ដែលយើងតែងតែអោយតម្លៃ និងមើលរំលង។
តារាចម្រៀងនិងប្រធានក្រុមតន្ត្រីសម័យលោក យ៉ែម សំអូន បានលើកឡើងបន្ថែមទៀតថា ជីវិតខ្ញុំជួបឡើងស៊ាំហើយ អត់មានអី្វដែលត្រូវខ្លាចទេ តែអ្នកដែលមិនទាន់ជួបក៍កុំអាលអរ។
គួរកត់សម្កាល់ថា លោកយ៉ែម សំអូន អំឡុងពេលមួយរយ:ចុងក្រោយនេះ គឺកាក់កបខ្លាំងជាមួយនឹងការកើបលុយពីវិថីសិល្ប:។ មិនតែប៉ុណ្ណោះលោក យ៉ែម សំអូន ក៏ត្រូវបានគេចាត់ទុកថាជាតារាជើងចាស់ដែលរក្សាបានប្រជាប្រិយភាពខ្លាំ ងទៀតផង។
គេនៅចាំបានថាតារាចម្រៀងជើងចាស់លោក យ៉ែមសំអូន កាលពីកន្លងទៅធ្លាប់ទម្លាយពីអរិតពិតរបស់ខ្លួនប្រាប់ទៅដល់អ្នកគាំទ្រនិងមហាជនថាជីវិតដែលលោកមិនចូលចិត្តគឺ ការអែបអបយកមុខមាត់ដើម្បីតែភាពហ៊ឺហារក្លែងក្លាយ។ ការលើកឡើងរបស់លោក យ៉ែម សំអូន បានធ្វើឲ្យមហាជនលើកសរសើរគ្រប់គ្នា៕ អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច