Connect with us

ជីវិតកម្សាន្ដ

ជុំ លីណូ ត្រូវអ្នកគាំទ្រសរសើរថា ខ្ចីចាស់កាន់តែហិរ អាចមានសមត្ថភាពច្រៀងបានច្រើនបែបច្រើនទម្រង់

បានផុស

នៅ

គិតមកដល់ពេលនេះ អាជីពសិល្ប:តារាចម្រៀងលោក ជុំ លីណូ បានចាប់ប្រឡូកក្នុងវិថីមួយនេះមានរយ:ពេលប្រមាណជាង ២០ឆ្នាំហើយ ខណ:ដែលតារាប្រុសរូបនេះក៏បានផ្លាស់ប្តូរទ្រនំច្រៀងច្រើនផលិតកម្មដែរ។

ទោះបីជាយ៉ាងណា លោក ជុំ លីណូ ត្រូវបានអ្នកនិយមតាមដានវិស័យសិល្ប: និងអ្នកគាំទ្រកត់សម្គាល់ថា សម្រាប់អាជីពសិល្ប:របស់លោកបច្ចុប្បន្ន នៅតែរក្សាបានការគាំទ្រនិងមានប្រជាប្រិយភាពដូចដើម។ លើសពីនេះ លោក ជុំ លីណូ ទទួលការសរសើរថា លោកនៅតែមានសមត្ថភាពច្រៀងបានច្រើនបែបច្រើនទម្រង់ ពិសេសមានកម្រិតវប្បធម៌ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងម្ចាស់គណីហ្វេសប៊ុកឈ្មោះ Na Ny បាននិយាយដូចគ្នាដែរថា “តារាចម្រៀងប្រុសប្រចាំប្រទេសកម្ពុជា លោក ជុំ លីណូ គាត់ច្រៀងបានគ្រប់ទម្រង់ មិនថាញាក់កន្ទ្រឹម រដឺន សម័យ មនោសញ្ចេតនា មានទាំងក្បាច់រាំប្លែកៗសឹងតែពហុជំនាញទៅហើយខាងផ្នែកសិល្ប:ជិត២០ឆ្នាំ ហើយគាត់ស័ក្តិសមជាតារាចម្រៀងប្រចាំផលិតកម្មខ្នាតយក្សពិតមែន“។

ម្ចាស់គណនីដដែលបានបន្តថា “បងប្អូនដែលរិះគន់គាត់ ឬជាន់ពន្លិច សូមសិក្សាឱ្យបានច្បាស់ មិនមែនមានតែបទបែបសុិចសុី រ៉េបទេ គាត់ថែមទាំងមានសមត្ថភាពនិពន្ធបទចម្រៀងខ្លួនឯងទៀតផង គាត់ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានសញ្ញាបត្រផងដែរ សូមបញ្ជាក់ : បទបែបញាក់កន្ត្រាក់បំពេរអារម្មណ៍ មិនមែនស្លៀកហូលផាមួងសម្តែងទេ“។

មិនខុសគ្នាប៉ុន្មានទេអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Chan Chhean បានលើកឡើងថា តារាចម្រៀង ជុំ លីណូ នៅតែមានសមត្ថភាពច្រៀងបានច្រើនបែបច្រើនទម្រង់ កាយវិការរស់រវើក ជាពិសេសគាត់មានកម្រិតវប្បធម៌ខ្ពស់ស័ក្តិសមជាតារាប្រចាំផលិតកម្មយក្សពិតមែន idol ។

លោក ជុំ លីណូ ទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកគាំទ្រនេះ គឺស្របពេលដែលបច្ចុប្បន្នលោកបានហក់ចូលផលិតកម្មយក្សមួយ ដែលមានបទចម្រៀងចេញបម្រើអារម្មណ៍អ្នកគាំទ្រជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះថ្មីៗនេះលោកជុំ លីណូបានបញ្ចេញ ស្នាដៃបទថ្មីៗជាបន្តបន្ទាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីមហាជនគ្រប់មជ្ឈដ្ឋាន៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម