Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងបង្កើតគណៈកម្មការអន្តរក្រសួងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង ថាកម្ពុជាគ្រោងបង្កើតគណៈកម្មាធិការចំពោះកិច្ចអន្តរក្រសួងប្រឆាំងឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ ដោយយោងតាមសេចក្ដីថ្លែងការណ៍របស់សម្ដេចធិបតីក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ កាលពីថ្ងៃទី២៦ ខែមករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ជូ ប៊ុនអេង ប្រាប់កម្ពុជាថ្មីថា ការបង្កើតគណៈកម្មាធិការចំពោះកិច្ចកំពុងនៅសិក្សានៅឡើយដោយមិនទាន់មានព័ត៌មានលំអិតនោះទេ។ លោកស្រីបន្ថែមថាបទល្មើសឆបោកតាមអនឡាញមានការពិបាកដែលត្រូវមានស្ថាប័នច្រើនចូលរួម និងមិនត្រឹមតែពាក់ព័ន្ធនៅកម្ពុជាទេ។

លោកស្រីថា៖ «ដូចដែលបានដឹងអ៊ីចឹងព្រោះថា​រឿងមួយកើតឡើងវាមានស្ថាប័នច្រើន យើងមិនអាចថា​ម្នាក់ហ្នឹងជាជនល្មើសតែម្យ៉ាងទេព្រោះក្នុងពេលដែលជាជនល្មើសអ្នកហ្នឹងក៏ជាជនរងគ្រោះព្រោះថាឥឡូវវាច្របូកច្របល់អ៊ីចឹង! អ៊ីចឹងយើងត្រូវតែបង្កើតក្រុមការងារឬមួយក៏គណៈកម្មការលោកថាចំពោះកិច្ចហ្នឹងអាចថាបែងចែកតួនាទីភារកិច្ចយ៉ាងណាយើងចាំមើលតទៅទៀត។ ប៉ុន្ដែរឿងដែលសំខាន់គឺឆ្លើយតប​នឹងបញ្ហាហ្នឹង​»។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានខ្មែរថាមស៍បានចុះផ្សាយថាការបង្កើតគណៈកម្មាធិការអន្តរក្រសួងនេះនាយករដ្ឋមន្រ្តី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាថា «ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ»

ជាការកត់សម្គាល់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត និងរាជទូតប្រទេសអាស៊ានទាំង១០ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ានឱ្យចាត់វិធានការខ្លាំងក្លា​ដើម្បីបង្ក្រាបការលេងល្បែងស៊ីសង និងការបោកប្រាស់តាមអ៊ីនធើណិត ដោយបានលើកឡើងពីក្ដីបារម្ភចំពោះប្រតិបត្តិការឧក្រិដ្ឋកម្មជាច្រើនក្នុងតំបន់អាស៊ាន។

កាសែតចិន CGTN បានដកស្រង់ប្រសាសន៍លោក Wang Yi ចុះផ្សាយថា៖ «សង្ឃឹមថា ប្រទេសពាក់ព័ន្ធនឹងរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងបង្រ្កាបយ៉ាងខ្លាំងក្លាចំពោះការ​ល្បែងស៊ីសងតាមអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីគាំពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និង​មិនបណ្តែតបណ្តោយឱ្យឧក្រិដ្ឋជនស្ថិតនៅក្រៅសំណាញ់ច្បាប់ជាដាច់ខាត»។

យោងតាមមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ CSIS របស់សហរដ្អអាមេរិក បានោ្យដឹងថា ការបោកប្រាស់តាមអ៊ីនធឺណិតនៅតំបន់អាស៊ីអាគ្នេយ៍ រកចំណូលបានជាង ៤៣,៨ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ អ្នកជំនាញបានកត់សម្គាល់ថា មូលនិធិទាំងនេះបានបញ្ជូនទៅរកការផលិត និងការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរផ្លូវភេទ និងការជួញដូរសត្វចិញ្ចឹមកម្រ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម