ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ យុវជនត្រូវហាត់ពត់លត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនត្រូវហាត់ពុតលត់ដំខ្លួនជាមួយការងារ ដោយមិនត្រូវរុញរាក្នុងការធ្វើការងារលំបាកៗឡើយ ហើយត្រូវរៀនសូត្រពីការងារជាប្រចាំ ធ្វើបែបនេះទើបក្លាយខ្លួនជាមនុស្សពូកែ និងមានប្រយោជន៍សម្រាប់គ្រួសារ និងសង្គម។ លោក ប៉ែន បូណា លើកឡើងដូច្នេះ នៅក្នុងវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្ដីពី «ជំនាញសម្របសម្រួលកម្មវិធី» នៅអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

លោកបន្តថា ក្នុងវ័យនេះ យុវជនត្រូវខិតខំធ្វើការងារលំបាកៗឱ្យបានច្រើន ដោយមិនត្អូញត្អែរ មិនមើលបំណាំគ្នា និងមិនខ្លាចនឿយហត់ទើបក្លាយជាមូលធនមនុស្សសម្រាប់ជាតិ។ បើតាមលោក ប៉ែន បូណា លើពិភពលោក នេះ គ្មានការងារណាស្រួលហើយបានប្រាក់ខែច្រើននោះទេ ដូច្នេះយុវជនកុំទម្លាប់ធ្វើការងារតិច តែត្រូវមានទម្លាប់ធ្វើការងារច្រើន ហើយសប្បាយចិត្ក រីករាយជាមួយការងារដែលខ្លួនកំពុងធ្វើ ទើបទទួលបានសមិទ្ធផលល្អសម្រាប់ខ្លួនឯងនាពេលអនាគត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា នៅពេលដែលអ្នកធ្វើការងារច្រើនជាងគេ មិនត្រូវគិតថា ហេតុអ្វីខ្លួនខិតខំធ្វើការច្រើនជាងគេ ហើយទទួលបានប្រាក់ខែដូចគេដែលធ្វើការតិចជាងនោះឡើយ ព្រោះនេះជាគំនិតមិនជឿនលឿន និងរារាំងការលូតលាស់ និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង។ ផ្ទុយទៅវិញ យុវជន ត្រូវគិតថា បើមានការងារធ្វើច្រើន មានន័យថា យើងជាមនុស្សមានប្រយោជន៍ និងមានសមត្ថភាពទើបថ្នាក់ដឹកនាំប្រគល់ការងារឲ្យច្រើន។ នេះជាអ្វីដែលយើងត្រូវសប្បាយចិត្ត ពីព្រោះកន្លែងធ្វើការណាក៏ដោយ ក៏គេត្រូវការមនុស្សដែលមានប្រយោជន៍ដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) បានរៀបរាប់ថា អ.អ.រ បានយកចិត្តទុកដាក់លើការរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្ទៃក្នុងសម្រាប់ថ្នាក់ដឹងនាំ ក្រុមជំនួយការ និងមន្ត្រីរាជការ ដើម្បីឱ្យការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍការងារបានមួយកម្រិតទៀត ទាំងជំនាញទន់ និងជំនាញរឹង។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចយល់ដឹងពីជំនាញសម្របសម្រួល និងចំណេះជំនាញថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាពបាន។ លោកក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសនាម ប្រាក់ សម្ផស្ស សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានចំណាយពេលវេលាពេញមួយថ្ងៃ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ មកបង្ហាត់បង្រៀនពីរបៀបសម្របសម្រួលនៅក្នុងវគ្គបណ្តុះបណ្តាលនេះ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច