ព័ត៌មានអន្ដរជាតិ
អង់គ្លេសរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីដ៏កម្រ
ទីភ្នាក់ងារសុខភាពនិងសន្តិសុខរបស់ចក្រភពអង់គ្លេស (UKHSA) បានប្រកាសកាលពីថ្ងៃចន្ទថា មានករណីដ៏កម្រដែលមនុស្សឆ្លងជំងឺផ្តាសាយបក្សីពីសត្វនៅក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ខែមករានេះ។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បុគ្គលនោះបានឆ្លងមេរោគពីក្នុងកសិដ្ឋានមួយដែលមានទំនាក់ទំនងជិតស្និទ្ធ និងចំណាយពេលនៅជិតសត្វបក្សីដែលមានមេរោគមួយចំនួនធំ»។
UKHSA ថា បុគ្គលឆ្លងមេរោគ A(H5N1) នៅតំបន់ West Midlands របស់អង់គ្លេស ប៉ុន្តែមកដល់ពេលនេះគាត់មានស្ថានភាពល្អ ហើយត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងអង្គភាពជំងឺឆ្លងដែលមានផលវិបាកខ្ពស់ (HCID)។
តាមការធ្វើតេស្តសត្វស្លាបទាំងនោះបានរកឃើញថា ពួកវាឆ្លងមេរោគប្រភេទ DI.2 ដែលខុសពីប្រភេទសត្វដែលកំពុងចរាចរក្នុងចំណោមថនិកសត្វ និងសត្វស្លាបនៅសហរដ្ឋអាមេរិក។
លោក Susan Hopkins ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រ នៅUKHSA បាននិយាយថា៖«ហានិភ័យនៃជំងឺគ្រុនផ្តាសាយបក្សីចំពោះសាធារណជនទូទៅនៅតែមានកម្រិតទាប បើទោះបីជាករណីឆ្លងទៅកាន់មនុស្សនេះបានបញ្ជាក់ក៏ដោយ»។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា មេរោគគ្រុនផ្តាសាយ A(H5N1) អាចឆ្លងពីមនុស្សទៅមនុស្សនោះទេ។ ទោះយ៉ាងណាក្រសួងសុខាភិបាលប្រទេសនេះ បានបញ្ជាឲ្យមានការបាញ់សម្អាតមេរោគ និង សម្លាប់សត្វដែលមានមេរោគទាំងនោះដើម្បីបង្ការការឆ្លងបន្ថែមទៀតដែលអាចកើតមាន៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?