Connect with us

ជីវិតកម្សាន្ដ

លោក អ៊ុន សិទ្ធា សង្ឃឹមអាចសម្រេចបំណងក្នុងវិស័យ​សសិល្ប:ឱ្យបានគ្រប់​ទម្រង់

បានផុស

នៅ

ដូចទស្សនិកជនបានដឹងហើយថា តារាសម្តែងសាច់ដុំកង់ៗលោក អ៊ុន សិទ្ធា បាន​ប្រឡូក​ក្នុង​វវិស័យសិល្បៈ​តាម​រយៈ​ដើរ​ម៉ូត សម្ដែង​រឿង និង​ធ្វើ​ជា​ពិធី​ករ​តាម​កម្មវិធី​ផ្សេង​ៗតាំង​ពី​ឆ្នាំ​២០០៦ ដែលគិតមកដល់ពេលនេះ មានរយ:ពេលជិត ២០ឆ្នាំហើយ។

តាមរយ:សមត្ថភាពនិងទេពកោសល្យសម្តែងជាច្រើនកន្លងមក លោក អ៊ុន សិទ្ធា ត្រូវបានអ្នកគាំទ្រចាត់ទុកថា លោកគឺជាតារាប្រុសដែលមានភាពលេចធ្លោកលើការសម្តែង ទោះបីជាមួយរយ:ពេលចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់ពោលគឺចាប់តាំងពីអ្នកម្តាយនិងលោកឪពុកចេញឋានទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញមុននេះ ស្រាប់តែលោក អ៊ុន សិទ្ធា បានបង្ហើបថា លោកសង្ឃឹមអាចបំពេញបំណងក្នុងវិស័យ​សសិល្បៈឱ្យបានគ្រប់​ទម្រង់ ពិសេសចង់ជួបជាមួយតួអង្គពីរ​លក្ខណ:ទៀត​ គឺ(​តួគ​ ថ្លង់ នឹងខ្វាក់)។ លោក អ៊ុន សិទ្ធា បាននិយាយថា បេីនិយាយពី​រូប​សសម្បត្តិគឺមធ្យមទេតែអាងលេី​សមត្ថភាពទេពកោសល្យ​ច្រេីនជាង​ ថ្វីត្បិត​តតែលោកតស៊ូ​មកដល់ពេលនេះមែន​ តែលោកនៅមិនទាន់បាន​បំពេញបំណងខ្លួននៅឡេីយទេ​ ។

តារាសម្តែងលោក អ៊ុន សិទ្ធា បាននិយាយទៀតថា សង្ឃឹម​ថាខ្ញុំនឹងនៅមាន​ឱកាសបានបំពេញបំណងរបស់ខ្ញុំ ក្នុង​វិស័យ​សិល្ប:ឱ្យបានគ្រប់​ទម្រង់នៃការចង់បាន​របស់ខ្ញុំផង​ចុះ​ គឺខ្ញុំ​ចង់ជួបជាមួយតួអង្គពីរ​លក្ខណៈ​ទៀត​គឺ(​តួគ​ ថ្លង់ នឹង​ ខ្វាក់)។ជាការពិតកិត្តិនាម​របស់លោក​ចាប់​ផ្ដើម​ល្បី​សុះសាយ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន បន្ទាប់​ពី​លោក​បាន​ដើរ​ជា​តួ​អង្គ​សំខាន់​ម្នាក់​ក្នុង​រឿង “ស្បែក​គង់” ព្រម​ទាំង​រឿង​ខ្នាត​ធំនិង​រឿង​ភាគ​ដែល​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ជា​ច្រើន​ទៀត៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម