Connect with us

ជីវិតកម្សាន្ដ

មាស សុខសោភា ប្រាប់គន្លឹះប្រើខ្យល់ដង្ហើមបរិសុទ្ធ ទទួលបានសុខភាពល្អ

បានផុស

នៅ

តារា​ចម្រៀង​សំនៀង​ផ្អែម អ្នកនាង មាស សុខសោភា ប្រាប់​ពី​គន្លឹះ​ក្នុង​ការ​ប្រើ​ខ្យល់​ដង្ហើម​បរិសុទ្ធ ដើម្បី​ទទួល​បាន​សុខភាព​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មាន​ថ្ងៃនេះ ដោយ​នៅ​តាម​តំបន់​មួយ​ចំនួន នៃ​ប្រទេស​កម្ពុជា ទទួល​រង​ឥទ្ធិពល​ខ្យល់​មិន​បរិសុទ្ធ​នោះ ស្រាប់តែ​ថ្មីៗ នេះ តារា​ស្រី អ្នក​នាង មាស សុខសោភា បាន​ចេញ​មក​ប្រាប់​ពី​គន្លឹះ​ក្នុង​ការ​ប្រើ​ខ្យល់​ដង្ហើម​បរិសុទ្ធ​ទៅ​កាន់​អ្នកគាំទ្រ ដោយ​លើក​ឡើង​ថា «សូម​ថែ​សុខភាព​ទាំងអស់​គ្នា រៀន​ប្រើ​ខ្យល់​ដង្ហើម​បរិសុទ្ធ​របស់​ខ្លួនឯង ដោយ​យក​អារម្មណ៍​មក​ស្រូប​ចូល​តាម​ខ្យល់​ច្រមុះ​ខាង​ឆ្វេង ហើយ​បញ្ចេញ​ខ្យល់​មក​វិញ​តាម​នោះ យើង​នឹង​ទទួល​បាន​ខ្យល់​បរិសុទ្ធ​របស់​ខ្លួនឯង​ល្ហើយៗ តិចៗ ត្រជាក់ នោះ​ហើយ​ជា​ខ្យល់​ពិត​ដែល​នៅ​ក្នុង​ខ្លួន​យើង​ហ្នឹងឯង»។

តារា​ស្រី មាស សុខសោភា បន្ត​ថា «បម្រាម បើ​យើង​នៅតែ​ដកដង្ហើម​នៅ​ខាងក្រៅ​ខ្លួន​យើង គឺ​យើង​នឹង​ទទួល​នូវ​ឥទ្ធិពល​ខ្យល់​ពុល ហើយ​ជឿ​មិន​ជឿ សូម​ធ្វើការ​ពិសោធន៍​ទៅ​ដឹង​ហើយ អញ្ចឹង​សូម​ចូលរួម​តាមដាន​រៀន​ដក​ដង្ហើម​បរិសុទ្ធ​ដែល​នៅ​ក្នុង​ខ្លួន​យើង​គ្រប់គ្នា​កុំ​ឲ្យ​ភ្លេច​ខ្យល់​ដែល​នៅ​ចុង​ច្រមុះ​ឲ្យ​សោះ ព្រោះ​ខ្យល់​បរិសុទ្ធ​របស់​យើង​ម្នាក់ៗ នេះ គឺ​ជួយ​ព្យាបាល​នូវ​រោគ​ទាំងឡាយ​បាន​ច្រើន​ណាស់»។

កត់​សម្គាល់​ថា នេះ​មិនមែន​ជា​លើក​ទី ១ ឡើយ ដែល​តារា​ស្រី អ្នកនាង មាស សុខសោភា ចែករំលែក​បទ​ពិសោធ ឬ គន្លឹះ​ក្នុង​ការ​ថែទាំ​សុខភាព​ទៅ​កាន់​មហាជន​អ្នកគាំទ្រ។

គួរ​ជម្រាប​ថា តារា​ចម្រៀង​ស្រី អ្នកនាង មាស សុខសោភា ថ្វីត្បិត​បច្ចុប្បន្ន​មាន​វ័យ​ច្រើន​បន្តិច​មែន តែ​តារា​ស្រី​រូប​នេះ នៅតែ​ក្រសោប​បាន​ទីផ្សារ​គាំទ្រ និង​ប្រជាប្រិយភាព​មិន​ស្រុត​ចុះ​នោះ​ឡើយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម