ព័ត៌មានជាតិ
មន្ទីរអប់រំភ្នំពេញណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សារាយការណ៍ប្រចាំថ្ងៃពីវត្តមានរបស់គ្រូ-សិស្សក្នុងពិធីបុណ្យចូលឆ្នាំចិន
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានណែនាំដល់គ្រប់គ្រឹះស្ថានសិក្សា និងការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ ត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃស្តីពីវត្តមានរបស់គ្រូ-សិស្ស មកមន្ទីរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។

លោកប្រធានមន្ទីរបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៨មករានេះថា ដើម្បីធានាបានដំណើរការបង្រៀន និងរៀន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានដឹកនាំការប្រជុំពង្រឹងដំណើរការបង្រៀន និងរៀនដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមបន្តផ្សព្វផ្សាយដល់សិស្សានុសិស្សដើម្បីឲ្យពួកគេមករៀនឲ្យបានទៀងទាត់។

លោកប្រធានមន្ទីរបានបន្តថា ម្យ៉ាងទៀតគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តតាមដានការមកបំពេញ ការងាររបស់លោកគ្រូ អ្នកគ្រូ រក្សាបាននូវដំណើរការបង្រៀន និងរៀនជាប្រក្រតី ដោយគ្រប់គ្រឹះស្ថានសិក្សា និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ ត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃស្តីពីវត្តមានរបស់គ្រូ-សិស្ស មកមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ករណីនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បាននិងកំពុងបន្តតាមដានដំណើរការបង្រៀន និងរៀនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ជាក់ស្តែងសម្រាប់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃសែនចិនមានវត្តមានគ្រូ ៩៦% និងវត្តមានសិស្ស ៧៦%។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨មករា ថា នៅក្នុងពិធីបុណ្យសែនចិន និងបុណ្យចូលឆ្នាំចិននេះ សាលារៀននៅបន្តដំណើរការជាប្រក្រតី។ ព្រោះបុណ្យចូលឆ្នាំចិនមិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំនោះទេ។

លោកស្រីបានបន្តថា «ការគ្រប់គ្រងវត្តមានសិស្សគ្រូឱ្យបានជាប់ជាប្រចាំជាកិច្ចការប្រចាំដែលសាលាតែងអនុវត្ត។ ក្នុងថ្ងៃនេះ សាលារៀននៅតែបន្តអនុវត្តបទបញ្ជាផ្ទៃក្នុងដើម្បីបន្តគ្រប់គ្រងបុគ្គលិក និងសិស្សឱ្យមានប្រសិទ្ធភាព»។ ជាមួយគ្នានេះដែរ លោកស្រីសំណូមពរដល់បុគ្គលិកអប់រំរៀបចំកម្មវិធីការងារឱ្យមានដំណើការជាប្រក្រតី និងសូមមាតាបិតាអ្នកអាណាព្យាបាលរៀបចំកម្មវិធីគ្រួសារកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា។
គួរបញ្ជាក់ថា ពិធីបុណ្យសែនចិន និងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នៅឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង