Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ ដុតផាវលេងមិនប្រយ័ត្ន ផ្ទុះបែកប្រអប់ដៃម្ខាង នៅខេត្តមណ្ឌលគិរី

បានផុស

នៅ

ក្នុងរដូវពិធីចូលឆ្នាំប្រពៃណីចិន វៀតណាម អាជ្ញាធរបានជូនដំណឹងក៏ដូចជាអំពាវនាវទៅដល់ប្រជាពលរដ្ឋមេត្តាកុំដុតផាវ លេងកម្សាន្តនៅពេលឱកាសពិធីបុណ្យចូលឆ្នាំចិននេះ។ ប៉ុន្តែបើទោះបីអាជ្ញាធរហាមឃាត់យ៉ាងណា នៅតែមានអ្នកលួចដុតលេងនៅតាមតំបន់ផ្សេងផ្សេងមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា មានបុរសម្នាក់បានយកផាវគ្រាប់បែកដុតលេងកម្សានមិនប្រយ័ត្នផ្ទុះបែកប្រអប់ដៃស្តាំម្ខាងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯរាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះជនរងគ្រោះដែលបើកមណ្ឌលកម្សានKTVផ្ទាល់។

ប្រភពដដែល បានញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជា ចាន់ ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរបើកមណ្ឌលកម្សាន្តKTV មានទីលំនៅស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ រាជធានីភ្នំពេញ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានជាតិ១៨ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

សន្តិសុខសង្គម១៩ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម