Connect with us

ជីវិតកម្សាន្ដ

Selena ត្រូវ​គេ​គំរាម​​​ឲ្យចេញ​ពី​អាមេរិក ខណៈ Justin បែរបង្ហោះរូបសើចហាក់ឌឺដង

បានផុស

នៅ

បច្ចុប្បន្ន Selena Gomez គឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីរូបនាងបង្ហោះឃ្លិបកាន់ទុក្ខចំពោះការនិរទេសជនអន្តោប្រវេសន៍ម៉ិកស៊ិកពីសហរដ្ឋអាមេរិក ក្រោមគោលនយោបាយថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ បន្ទាប់មកនាងត្រូវបានគំរាមកំហែងជាមួយនឹងការនិរទេស ដោយសមាជិកព្រឹទ្ធសភាលោក Sam Parker រួមជាមួយនឹងជនអន្តោប្រវេសន៍ដែលគ្មានឯកសារផ្សេងទៀត។

នៅពេលនោះ Justin ស្រាប់តែបង្ហោះរូបថតញញឹមយ៉ាងមានអត្ថន័យនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់។ ការដែលតារាចម្រៀងប្រុសរូបនេះ មិនបានសរសេរ Caption ណាមួយនោះ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតកាត់ស្មាន អំពីអត្ថន័យនៅពីក្រោយ។ មនុស្សជាច្រើនគិតថាស្នាមញញឹមនេះគឺចង់ចំអក Selena ប៉ុន្តែក៏​មាន​មតិ​ជា​ច្រើន​ដែលគ្រប់គ្នាថាមិនមែនជាការពិតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៨ ខែមករា តារាចម្រៀងនិងសម្ដែងវ័យ៣២ឆ្នាំ បានបង្ហោះឃ្លិបយំយ៉ែកនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងថា «មនុស្សរបស់ខ្ញុំត្រូវបានវាយប្រហារ សូម្បីតែកូនក្មេងក៏ដោយ ខ្ញុំពិតជាមិនយល់អំពីគោលការណ៍នោះទេ។​​ ខ្ញុំសុំទោសគ្រប់គ្នា ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ខ្ញុំ​សន្យា»។

ទោះបីជាយ៉ាងណាក៏ដោយ វីដេអូឃ្លិបនេះបានបង្កភាពចម្រូងចម្រាសយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។ មនុស្សជាច្រើនបានរិះគន់ Selena ចំពោះការបង្ហាញពីអារម្មណ៍មិនសមរម្យ ។ អ្នក​ខ្លះ​ទៀត​សម្ដែង​ការ​អាណិត​អាសូរ​ចំពោះ​សម្រស់​ដែល​កើត​ឆ្នាំ​១៩៩២ ព្រោះ​នាង​មាន​ឈាម​ម៉ិចស៊ីកូ ហើយ​សោក​ស្តាយ​ចំពោះ​ស្ថានភាព​ជន​រួម​ជាតិ។

បន្ទាប់ពី Selena បានបង្ហោះឃ្លibដ៏ចម្រូងចម្រាសមួយ សមាជិកព្រឹទ្ធសភាlok Sam Parker បានឆ្លើយតបយ៉ាងក្លាហានថា តារាគួរតែនិរទេសខ្លួនផងដែរ។ នៅលើ Instagram នាងបានចង្អុលទៅសមាជិកព្រឹទ្ធសភាថាលោក Parker ពូកែលេងសើច និងកំពុងតែការគំរាមកំហែងនាង ។ ប៉ុន្តែគេដឹងថានាង មានសញ្ជាតិអាមេរិកស្របច្បាប់ ដូច្នេះនាងមិនអាចត្រូវនិរទេសទេ។

Selena Gomez កើតនៅរដ្ឋតិចសាស់ និងជាជនជាតិអាមេរិកដើមកំណើតម៉ិកស៊ិក ជំនាន់ទី ៣ នាងបាននិយាយច្រើនដងអំពីបញ្ហាជនអន្តោប្រវេសន៍។ អតីតតួស្រីក្នុងភាពយន្ត Disney បានផលិតភាពយន្តឯកសារ Living Undocumented ដែលផ្តោតលើជីវិតរបស់គ្រួសារជនអន្តោប្រវេសន៍ដែលគ្មានឯកសារនៅក្នុងសហរដ្ឋអាមេរិក។ Selena ក៏បានសរសេរវិចារណកថាសម្រាប់ទស្សនាវដ្ដី Time ដោយចែករំលែករឿងរ៉ាវគ្រួសាររបស់នាង និងអំពាវនាវឲ្យមានការព្យាបាលជនអន្តោប្រវេសន៍ដោយមនុស្សធម៌៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Selena បង្ហោះវីដេអូយំសោកអាណិតជនអន្តោប្រវេសន៍​ បែរត្រូវគេអំពាវនាវឲ្យចេញពីអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម