ព័ត៌មានអន្ដរជាតិ
ផលិតកម្មរថយន្តថៃ ២០២៤ ធ្លាក់ចុះ ២០ ភាគរយ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ
សហព័ន្ធឧស្សាហកម្មថៃបានឱ្យដឹងថា ផលិតកម្មរថយន្តថៃប្រចាំឆ្នាំ ២០២៤ បានធ្លាក់ចុះប្រមាណ ២០ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ ដោយសារតែកម្សោយតម្រូវការ និងការនាំចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សហព័ន្ធបានឱ្យដឹងជាលម្អិតថា នៅឆ្នាំ ២០២៤ ផលិតកម្មរថយន្តបានធ្លាក់ចុះមកត្រឹម ១,៤៧ លានគ្រឿង ពី ១,៨៣ លានគ្រឿងក្នុងឆ្នាំ ២០២៣។ ផលិតកម្មបានធ្លាក់ចុះនៅខែធ្នូ ដែលជាការធ្លាក់ចុះ ១៧ ខែជាប់ៗគ្នា។
នៅឆ្នាំ ២០២៥ នេះ សហព័ន្ធរំពឹងថា ផលិតកម្មរថយន្តថៃនឹងកើនឡើងវិញ ២ ភាគរយ ត្រឹម ១,៥ លានគ្រឿង ដែលក្នុងនោះ ១ លានគ្រឿងសម្រាប់ការនាំចេញ និងសល់ប៉ុន្មានសម្រាប់លក់ក្នុងស្រុក។ លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់សហព័ន្ធ បានលើកឡើងថា កំណើនឆ្នាំនេះ នឹងជំរុញដោយការផលិតរថយន្តអគ្គិសនីដែលទទួលបានការលើកទឹកចិត្តពីរដ្ឋ និងកំណើននៃការលក់ក្រោមវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗ។

បើតាមលោក Surapong នៅឆ្នាំ ២០២៤ ការលក់ក្នុងស្រុកបានធ្លាក់ចុះ ២៦,២ ភាគរយ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៥ ឆ្នាំ ត្រឹម ៥៧២ ៦៧៥ គ្រឿង ដោយសារតែតម្រូវការកាន់តែខ្សោយ ពេលធនាគារបានរឹតបន្តឹងប្រាក់កម្ចីរថយន្ត ចំពេលថៃមានបំណុលគ្រួសារខ្ពស់។
ជាមួយគ្នានោះ លោកបានបន្តថា ការនាំចេញរថយន្តវិញ បានធ្លាក់ចុះ ៨,៨ ភាគរយ មកត្រឹម ១ លានគ្រឿង ដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងពីរថយន្តអគ្គិសនី និងវិធានការបញ្ចេញកាបូនដ៏តឹងរ៉ឹងនៅក្នុងប្រទេសមួយចំនួន៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?