Connect with us

ព័ត៌មានអន្ដរជាតិ

UNICEF៖​ កម្រិត​ខ្យល់​ពុល​ខ្លាំង​ប៉ះពាល់​កុមារប្រមាណ ១៣.៦ លាននាក់​​នៅ​ថៃ

បានផុស

នៅ


អង្គការយូនីសេហ្វមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃកម្រិតបំពុល​ក្នុង​ខ្យល់ដល់​ទៅ PM ២.៥ នៅក្នុងប្រទេសថៃ ដែលកំពុងធ្វើឱ្យសុខភាពកុមារប្រមាណ ១៣.៦លាននាក់នៅទូទាំងប្រទេសថៃប្រឈមនឹងហានិភ័យ។ ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ​ទាមទារ​ឲ្យ​មាន​វិធានការ​បន្ទាន់​ដើម្បី​ការពារ​សុខភាព និង​សុខុមាលភាព​របស់​កុមារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី២៩ខែមករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ Over the Tipping Point របស់អង្គការយូនីសេហ្វ ក្នុងឆ្នាំ២០២៣ ចំនួនកុមារនៅក្នុងប្រទេសថៃ​ដែលប៉ះពាល់យ៉ាងខ្លាំងទៅនឹង​កម្រិត​ជាតិពុល​ក្នុងខ្យល់​ PM២.៥ គឺមានចំនួនច្រើនជាងអ្នកដែលរងផលប៉ះពាល់ដោយគ្រោះថ្នាក់អាកាសធាតុផ្សេងទៀត ដូចជាទឹកជំនន់ រលកកម្ដៅ និងគ្រោះរាំងស្ងួត។

កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​បំពុល​បរិយាកាស។ ការខូចខាតពីការប៉ះពាល់ PM២.៥ អាចចាប់ផ្តើមតាំងពីទារកនៅក្នុងពោះម្ដាយ ជាមួយនឹងផលប៉ះពាល់សុខភាពរយៈពេលវែង ដូចជា ការកើតមិនគ្រប់ខែ ទម្ងន់​មិនគ្រប់​ពេល​កើត និងជំងឺប្រព័ន្ធប្រសាទ​ជាដើម​។ កុមារក៏ស្រូបខ្យល់ក្នុងមួយគីឡូក្រាមនៃទម្ងន់ខ្លួនច្រើនជាងមនុស្សពេញវ័យ ដែលធ្វើឲ្យពួកគេងាយស្រូបសារធាតុពុលដែលបង្កគ្រោះថ្នាក់ ខណៈពេលដែលសួត រាងកាយ និងខួរក្បាលរបស់ពួកគេនៅតែអភិវឌ្ឍ។

ភាគល្អិតក្នុងខ្យល់ PM២.៥ ដែលមានអង្កត់ផ្ចិតតិចជាង ២.៥ មីក្រូម៉ែត្រ មានទំហំតូចល្មមអាចជ្រាបចូលជ្រៅទៅក្នុង​សួត និង​ចូលទៅក្នុងចរន្តឈាម។ ភាគល្អិតទាំងនេះអាចប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គជាច្រើន និងបង្កើនហានិភ័យនៃជំងឺដូចជា ជំងឺហឺត រលាកសួត និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃចំពោះកុមារ។ ការប៉ះពាល់រយៈពេលយូរក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមិន​ឆ្លងដូចជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងមហារីកសួតចំពោះមនុស្សពេញវ័យ។

យោងតាមការកែសម្រួល​លើកទី៥នៃរបាយការណ៍រដ្ឋនៃអាកាសសកល ចេញផ្សាយដោយវិទ្យាស្ថានផលប៉ះពាល់សុខភាពនិងអង្គការយូនីសេហ្វកាលពីឆ្នាំមុន ខ្យល់ពុលបានធ្វើឲ្យកុមារចំនួន ៧០ម៉ឺន​នាក់បានស្លាប់ក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២១។ នោះគឺស្មើនឹងជិត ២០០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ។ វាកត្តា​ហានិភ័យ​ឈាន​មុខគេទីពីរសម្រាប់ការស្លាប់ក្នុងចំណោមកុមារតូចៗ បន្ទាប់ពីកង្វះអាហារូបត្ថម្ភ។ PM២.៥ ត្រូវបានគេ​រកឃើញ​ថា​ជាមូលហេតុត្រឹមត្រូវបំផុតបណ្ដាលឲ្យមនុស្សមានសុខភាពមិនល្អនៅជុំវិញពិភពលោក។

(រូបភាព៖ The Pattaya News)

កុមារដែលងាយរងគ្រោះបំផុតទទួលរងនូវផលប៉ះពាល់នៃការបំពុលបរិយាកាស ដោយសារពួកគេមានមធ្យោបាយតិចក្នុងការ​ការពារខ្លួនពី PM២.៥។ ជាសកល ទិន្នន័យបង្ហាញថា កុមារនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម រង​ផល​ប៉ះពាល់មិនសមាមាត្រ ជាមួយនឹងអត្រាមរណៈលើសពីកុមារនៅក្នុងប្រទេសដែលមានចំណូលខ្ពស់។

អង្គការយូនីសេហ្វ ក៏កំពុងជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងវិស័យឯកជន ពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ៕

(រូបភាព៖ AP )

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

UNICEF៖​ កម្រិត​ខ្យល់​ពុល​ខ្លាំង​ប៉ះពាល់​កុមារប្រមាណ ១៣.៦ លាននាក់​​នៅ​ថៃ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ព្រឹទ្ធ​សមាជិក​​នៃ​ប​​ក្ស​ប្រជាធិបតេយ្យ​អាមេរិករារាំង​ច្បាប់​ដាក់ទណ្ឌកម្ម ICC ដែលប៉ង​ចាប់ខ្លួនមេដឹកនាំ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

បណ្ដុំមហាសេដ្ឋីពិភពលោកខាតទ្រព្យ ១០៨ ប៊ីលានដុល្លារ ជុំវិញ​ផ្សារភាគហ៊ុនធ្លាក់ចុះដោយសារ DeepSeek

ព័ត៌មានជាតិ៣៥ នាទីutes មុន

ប្រធានមន្ទីរអប់រំត្បូងឃ្មុំ ៖ ប្រឡងគ្រូជាប់កិច្ចសន្យាអនុវត្តតាមគោលការណ៍ តម្លាភាព និងយុត្តិធម៌ មិនមែនប្រឡងបង្គ្រប់កិច្ចទេ

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

មាស សាលី នៅតែមានប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្រ ទោះបាត់វត្តមានពីអាជីពចម្រៀងច្រើនឆ្នាំក៏ដោយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

សន្តិសុខសង្គម២២ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ចាប់បានសំឡេង ភ័យស្មានតែរុស្ស៊ីតាមដាននាវាមុជទឹកខ្លួន ការពិតជាផោមត្រីបាឡែន សោះ

Sokha Hotels

ព័ត៌មានពេញនិយម