ព័ត៌មានជាតិ
អាជ្ញាធរខេត្តកែប រៀបចំផែនការជំរុញភ្ញៀវទេសចរស្នាក់នៅកម្សាន្តឲ្យបានយូរថ្ងៃ
អាជ្ញាធរខេត្តកែប បានដាក់ផែនការខិតខំបង្កើតសមិទ្ធផលនិងគោលដៅទេសចរថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញឲ្យភ្ញៀវទេសចរស្នាក់នៅឲ្យបានយូរថ្ងៃ។
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានថ្លែងថា ជាទស្សនវិស័យរបស់រដ្ឋបាលខេត្តគឺជំរុញយ៉ាងណាឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ ស្នាក់នៅឲ្យបានយ៉ាងហោចណាស់មួយយប់ តាមរយៈការបង្កើតនិងរៀបចំគោលដៅទេសចរថ្មីៗបន្ថែមទៀត។
ផែនការទាក់ទាញទេសចរមកកម្សាន្តក្នុងខេត្ត មកដើរកម្សាន្តនិងស្នាក់នៅឲ្យបានយូរដូចជា ការរៀបចំគោលដៅទេសចរនៅតាមបណ្តាកោះ ការអភិវឌ្ឍនៅតាមឆ្នេរ តំបន់ភ្នំ និងតាមរមណីយដ្ឋានទេសចរផ្សេងទៀត។
បើតាមលោក សោម ពិសិដ្ឋ ដើម្បីលើកទឹកចិត្តឲ្យភ្ញៀវទេសចរបន្តស្នាក់នៅឲ្យបានយូរ អាជ្ញាធរក៏នឹងរៀបចំជាកញ្ចប់ដល់ភ្ញៀវទេសចរ។
«ការរៀបចំកញ្ចប់ទេសចរនេះ តើការស្នាក់នៅរបស់ភ្ញៀវទេសចរនៅក្នុងខេត្តកែបអាចធ្វើអ្វីខ្លះ ឬត្រឹមមកទទួលបាយតាមមាត់ឆ្នេរ តាមដងផ្លូវ។ ភ្ញៀវទេសចរអាចទៅកម្សាន្តនៅតាមកោះ ជិះទូកស្ទូចត្រី ជិះខ្សែរ៉ក មុជទឹកមើលផ្កាថ្ម ដែលយ៉ាងហោចណាស់អាចឲ្យភ្ញៀវស្នាក់នៅបានមួយយប់ដែរ»។
ពាក់ព័ន្ធការចំណាយរបស់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តកែប លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា មិនទាន់មានការសិក្សាជាក់លាក់នោះទេ ប៉ុន្តែអ្វីដែលទេសចរមកកម្សាន្តខេត្តកែបភាគច្រើនបច្ចុប្បន្នត្រឹមតែមកហូបចុក និងដើរកម្សាន្តតិចតួចតាមឆ្នេរ។
កែបបានក្លាយជាផ្ទះស្នាក់នៅទីពីររបស់សាធារណជនទាំងទេសចរជាតិនិងអន្តរជាតិ។ បើតាមការសិក្សាពីអ្នកជំនាញ កែបជាទីឋានសម្រាប់ទេសចរដែលត្រូវការបរិយាកាសធម្មជាតិ ជាមួយខ្យល់អុកស៊ីហ្សែនដែលអាចជួយព្យាបាលដល់សួតនិងដង្ហើមបានយ៉ាងល្អ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?