Connect with us

ព័ត៌មានជាតិ

កសិករស្រុកមោងឫស្សី ចង់​​ចូលរួម​ក្នុង​សហគមន៍កសិកម្ម​ទំនើប ដាំដុះពូជស្រូវខ្មែរ​មាន​ទីផ្សារ​ខ្ពស់

បានផុស

នៅ

ក្រោយទទួលបាន​ការណែនាំ​ជា​បន្តបន្ទាប់​ពី​ក្រសួង​កសិកម្ម​ ប្រជាកសិករ​នៅ​ក្នុង​ភូមិ​កូនខ្លុង រួម​និង​ភូមិមួយចំនួនទៀត ក្នុងឃុំព្រៃតូច​ ស្រុកមោងឬស្សី បានបង្ហាញបំណង​ចូលរួម​ចងក្រងជា​សហគមន៍​កសិកម្ម​ទំនើប និង​ប្ដូរ​ពីការ​ដាំដុះស្រូវប្រភេទ​មិនសូវមានទីផ្សារ មក​ដាំដុះប្រភេទ ស្រូវសែនក្រអូប និង​ផ្ការំដួល ដែល​ជាពូជរបស់ខ្មែរ​កំពុងមានតម្រូវការទីផ្សារ​ខ្ពស់ ជំនួសស្រូវស្រាលវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឈន ស៊ីមកសិករ​នៅ​ក្នុង​ភូមិ​កូន​ខ្លុងបាន​ឲ្យកម្ពុជាថ្មីដឹង​នៅ​ថ្ងៃទី២៨ ខែមករា នេះ​ថា ការ​សម្រេច​ងាក​មក​ដាំដុះ​តាម​ការណែនាំ​នេះ​ គឺជា​ការ​ល្អ​ប្រសើរ​សម្រាប់​កសិករ មិន​កង្វល់​ពី​បញ្ហា​ប្រឈម​ទីផ្សារ​ ហើយ​អាច​ទទួល​​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន​ទាន់​ពេល មិន​បារម្ភ​ប្រឈម​ទីផ្សារ ឬក្រុមឈ្មួញ​ដើរ​ទម្លាក់​​តម្លៃតាម​អំពើ​ចិត្ត ដែល​ធ្វើឲ្យ​កសិករ ឬ​ក្រុម​​គ្រួសារ​អ្នក​ស្រី​ផ្ទាល់​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​គ្រាដែល​ប្រមូល​ទិន្នផលម្តងៗ។

អ្នកស្រីបន្តថា «បើយើង​គិតទៅ ការណែ​នាំ​របស់​រដ្ឋមន្ត្រីក្រសួងកសិកម្ម គឺ​បាន​គិត​គូរ​ដល់កម្រិត​ជីវិភាព​របស់​កសិករ​យើង យើង​គួរ​នាំគ្នាធ្វើតាមការណែនាំ​សម្រាប់ខ្ញុំ​គឺធូរចិត្តច្រើន ហើយ​មានទឹកចិត្ត​ទៅលើការដាំដុះ​ក្នុងឆ្នាំនេះ​ព្រោះលក់ដូរមិន​លំបាកដូច​សព្វដង»។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា ការ​ដាំដុះ​ពូជ​ស្រូវ​របស់​ខ្មែរប្រភេទស្រូវសែន​ក្រអូបនៅក្នុង​ខេត្តបាត់ដំបង គឺ​នៅមានចំនួនតិចតួចនៅឡើយ។ ដោយ​ផ្អែក​តាមតម្រូវការនាំចេញទៅ​ប្រទេស​ក្រៅ មន្ទីរក៏ដូចជា​ក្រសួងកសិកម្ម​បានជំរុញឲ្យកសិករងាកមកដាំដុះពូជស្រូវតាមការណែនាំវិញ។ ក្នុងនោះ​ការ​ចង​ក្រង​ជា​សហគមន៍​កសិកម្ម​​ទំនើបបង្កើត​ឡើងដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង​ដើម្បីប្រែក្លាយ​​វិស័យកសិកម្មកម្ពុជា ពី​​លក្ខណៈ​គ្រួសារ​ឲ្យទៅ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្មដ៏រឹងមាំ ដែលនឹង​ជួយ​​ជំរុញ​សេដ្ឋកិច្ចក្នុងគ្រួសារ លើក​កម្ពស់​កម្រិត​ជីវភាព​​កសិករ​ឲ្យបាន​កាន់តែ​ប្រសើរថែមទៀត ខណៈ​ការចងក្រងជាសហគមន៍មួយ​គឺ​ធ្វើឡើង​បាន​ចាប់ពី ៥០ គ្រួសារឡើងទៅ

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ១០ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ១១ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

Sokha Hotels

ព័ត៌មានពេញនិយម