Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដុំមហាសេដ្ឋីពិភពលោកខាតទ្រព្យ ១០៨ ប៊ីលានដុល្លារ ជុំវិញ​ផ្សារភាគហ៊ុនធ្លាក់ចុះដោយសារ DeepSeek

បានផុស

នៅ

មហាសេដ្ឋីប្រមាណ ៥០០ នាក់​របស់​ពិភព​លោក​ បាន​បាត់បង់ទឹក​ទ្រព្យសម្បត្តិសរុប​ចូល​គ្នា​ប្រមាណ ១០៨ ប៊ីលាន​ដុល្លារ ដោយសារតែ​ការធ្លាក់ចុះ​ខ្លាំង​នៃ​ទីផ្សារ​ភាគហ៊ុននៃក្រុមហ៊ុនរបស់​ពួកគេកាល​ពីថ្ងៃចន្ទ បន្ទាប់​ពីក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ចិន DeepSeek បានបញ្ចេញកម្មវិធីជំនួយ AI មាន​មុខងារដូច ChatGPT របស់​ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតអាមេរិក OpenAI។ នេះបើតាមការចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​នឹង​ការប្រើប្រាស់ដោយឥតគិតថ្លៃ ភាពពេញនិយមរបស់​ AI របស់​ DeepSeek បាន​វ៉ាដាច់ ChatGPT នៅលើ​កន្លែងលក់​កម្មវិធីទូរស័ព្ទ App Store របស់​ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលបង្កការចាប់អារម្មណ៍ពី​ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ហើយ​បង្កឱ្យ​ទីផ្សារ​ភាគហ៊ុនអាមេរិកធ្លាក់ចុះ​ជាកំហុក។

ការធ្លាក់ចុះ​នៃ​ទីផ្សារ​ភាគ​ហ៊ុន ធ្វើ​ឱ្យ​ទ្រព្យសម្បត្តិរបស់​មហាសេដ្ឋីដែល​មាន​ក្រុមហ៊ុនទាក់ទង​នឹង​បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា​ធ្លាក់ចុះ​ទៅតាម​នោះ​ដែរ។ ទ្រព្យសម្បត្តិសហស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីប Nvidia Corp លោក Jensen Huang បាន​ធ្លាក់ចុះ​ប្រមាណ​ ២០ ភាគរយ ឬ​ ២០,១ ប៊ីលាន​ដុល្លារអាមេរិកនៅថ្ងៃចន្ទ​ ខណៈទ្រព្យសម្បត្តិ​សហស្ថាបនិកក្រុមហ៊ុនស៊ុសវែរកុំព្យូទ័រ Oracle Corp លោក Larry Ellison បាន​ខាតបង់ ២២,៦ ប៊ីលាន​ដុល្លារ ឬស្មើនឹង​ ១២ ភាគរយ នៃទ្រព្យសម្បត្តិ​សរុប​។ ទ្រព្យសម្បត្តិ​របស់​លោក Michael Dell នៃក្រុមហ៊ុនស៊ុសវែរ Dell Inc. បានខាតបង់ ១៣ ប៊ីលានដុល្លារ ខណៈទ្រព្យសម្បត្តិស្ថាបនិកក្រុមហ៊ុន Binance Holdings Ltd. លោក Changpeng Zhao បាន​ធ្លាក់ចុះ​ ១២,១ ប៊ីលា​នដុល្លារ។

បើតាម Bloomberg មេ​ក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់​ៗ​ បានខាតបង់ប្រាក់​ ៩៤ ប៊ីលានដុល្លារសរុប​ចូល​គ្នា​ ដែលស្មើនឹង ៨៥ ភាគរយ នៃការធ្លាក់ចុះទ្រព្យសម្បត្តិ​សរុប​ ជុំវិញ​ករណី DeepSeek។

គួរគូស​បញ្ជាក់ថា ក្រុមហ៊ុន AI របស់ចិន DeepSeek ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou បាន និងកំពុងបង្កើតម៉ូឌែល AI តាំងពីឆ្នាំ ២០២៣​។ យ៉ាងណាមិញ វាទើប​ទទួលបានការចាប់អារម្មណ៍ជាសកលកាលពីចុងសប្តាហ៍នេះ នៅពេលកម្មវិធីឆ្លើយឆ្លងសារដោយស្វ័យប្រវត្តិ​ឥតគិតថ្លៃ DeepSeek R1 របស់ក្រុមហ៊ុន បានជាប់ចំណាត់ថ្នាក់លើ​កំពូលតារាងទាញយកប្រើ​ប្រាស់​ច្រើន​ជាង​គេ​បំផុត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥១ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម