Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីអះអាង ប្រព័ន្ធ CamDx ផ្ដល់ភាពងាយស្រួល កាត់​បន្ថយការចំណាយ

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥នេះថា ប្រព័ន្ធ CamDx បាន​ធ្វើឱ្យ​មានភាពងាយស្រួល ការធ្វើសាមញ្ញកម្ម កាត់បន្ថយទាំងពេលវេលា និងការចំណាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចម និម្មល មានប្រសាសន៍ថា៖ «នៅពេលដែលយើងចុះបញ្ជីពាណិជ្ជកម្ម ហាក់ដូច​ជាថា មកទទួលសំបុត្រកំណើតអាជីវកម្មរបស់ខ្លួន អញ្ចឹងចាប់តាំងពីការបង្កើត រហូតដល់មាននីតិ​សម្បទា​​គ្រប់គ្រាន់ ក្នុងការប្រតិបត្តិការធ្វើអាជីវកម្មរបស់ខ្លួន វាមានការផ្សារភ្ជាប់ ទៅនឹងពន្ធដារ ប៉ាតង់ មានទាំងការបង់ពន្ធអាករបន្ថែម ដែលយើងហៅថា VAT»។

លោកស្រី ចម និម្មល បានបន្ថែមថា រហូតទៅដល់ការចុះ ទៅជាសេចក្ដីជូនដំណឹង បញ្ជិកា​រជូនទៅក្រសួងការងារ ដើម្បីឱ្យបានដឹងថា ទើបមានដំណើរការសហគ្រាស និងមានបុគ្គលិក​ប៉ុន្មាននាក់ និយោជិក និយោជនប៉ុន្មាននាក់។

បើតាមលោកស្រីរដ្ឋមន្ត្រី ការងារទាំងអស់ខាងលើ មានភាពងាយស្រួលនៅត្រង់ថា នៅពេល​ដែល​យើង​​មកចុះបញ្ជី យើងមាន ID តែមួយ ហើយឯកសារដែលបានលើក​ដាក់ចូលទៅក្នុងនោះ ឯកសារមានន័យថា ឯកសារពាក់ព័ន្ធតម្រូវការដូច​ជា អត្តសញ្ញាណបណ្ណ ទីតាំងអាជីវកម្ម ឈ្មោះក្រុមហ៊ុន អាសយដ្ឋានជាដើម។

បើតាមលោកស្រី ចម និម្មល ទៅអនាគត ក្រោយការចុះបញ្ជីវគ្គទី១ រួចហើយ ក្រុមហ៊ុនមាន​តម្រូវការនូវការទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធ ឬអង្គភាពពាក់ព័ន្ធណាផ្សេងទៀត គឺលោកអាចចូលទៅទទួលសេវាកម្មនៅក្នុង CamDx នេះតែម្ដង។

ក្រសួងពាណិជ្ជកម្មទើបបញ្ចូលសេវាកម្ម ៥ បន្ថែមទៀតទៅក្នុងប្រព័ន្ធ CamDx ដូច្នេះមិនមែន​ត្រឹមតែការចុះបញ្ជីរបស់ក្រុមហ៊ុន នៃដំណើរការពីដើមទីទេ ឥឡូវនេះ នៅក្នុងការចូលរួម​កែប្រែនូវលក្ខន្តិកៈរបស់ខ្លួន បូករួមនឹងការកែអាសយដ្ឋាន កែប្រែព័ត៌មានផ្សេងទៀត រួមបន្ថែម​ដូចជាទៅអនាគតបន្ថែម ឬបន្ថយដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុនជាដើម។

សូមជំរាបថា បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានអនុវត្តសឹងតែទាំងស្រុងតាមប្រព័ន្ធអេឡិកត្រូនិក ក្នុងការចុះបញ្ជីរួមាន ការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងវិញ្ញាបនបត្រនាំចេញ-នាំចូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

សន្តិសុខសង្គម២១ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចម្រៀងល្បីឈ្មោះ ៣ដួង សោកស្តាយនូវការបាត់បង់បុគ្គលិកឆ្នើមម្នាក់របស់ផលិតកម្មហង្សមាស

Sokha Hotels

ព័ត៌មានពេញនិយម